ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សាខាកាកបាទក្រហ​មខេត្តកំពត សង្ឃឹមថា នឹងខិតខំកៀរគរមូល​និធិដោយ​ស្ម័គ្រចិត្ត ឲ្យបានលទ្ធ​ផលល្អប្រសើរ
Fri,29 May 2020 (Time 12:09 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 433នាក់)


ខេត្តកំពត៖បើតាមការរំ​ពឹងទុករបស់​ប្រធាន​គណៈកម្មាធិការ​សាខាកាក​បាទ​ក្រ​ហ​មកម្ពុជាខេត្តកំពត ថា នឹងធ្វើការ​កៀរគរថវិការ ដោយស្ម័គ្រចិត្ត​ឲ្យបាន​ច្រើនជា​ង៤០ម៉ឺនដុល្លា​នៅឆ្នាំ២០២០នេះ។បើ​ទោះ​បីប្រទេសកំពុ​ងស្ថិត​នៅក្នុង​អន្តរ​កាលវិបត្តិកូវីដ១៩ក្កី សប្បុរសជន ​មន្ត្រីរាជការ ថ្នាក់​ដឹក​នាំ​ជុំវិញ​ខេត្ត នៅតែមា​នស្មារតីចូ​លរួម ចែករំលែកថវិកា​របស់ខ្លួន ជាមួយ​នឹង​សាខាកាក​បាទ​ក្រ​ហ​មកម្ពុជា​ខេត្ត ដើម្បីយក​ទៅបំពេ​ញបេសកកម្មមនុស្សធម៌ជា​និច្ច។


ក្នុងកិច្ចប្រជុំកៀរគរ រកមូលនិធិដោ​យស្ម័គ្រចិត្ត សម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ ក្នុងឱកាសអ​បអរ​សា​ទរខួបទី១៥៧ ទិវាពិភពលោ​កកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ នៅព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិកា​រសាខាកាក​បាទក្រហម​កម្ពុជាខេត្តកំពត បានមាន​ប្រសាសន៍ថា ការកៀរគរមូល​និធិដោយស្ម័គ្រ​ចិត្តសម្រាប់ទ្រ​ទ្រង់ការងា​រមនុស្សធម៌​ របស់​សាខាកាកបាទក្រហម​ខេត្តកំពតឆ្នាំនេះ មានការធ្លាក់ចុះដោយសារវិបត្តិកកូវីដ១៩ ។ការកៀរគ​រថវិកាមិនត្រូវបា​នធ្វើដោ​យបើកទូ​លាយនៅគ្រប់មជ្ឍដ្ឋានដូចរាល់ឆ្នាំនោះទេ ដើម្បី​ចៀសវាង​បាតុភា​ពអសកម្មនានា។​

ទោះជាយ៉ាង​នេះក្តី ឯកឧត្តមប្រធា​នគណៈកម្មាធិការបានបញ្ជាក់ថា គិតមកត្រឹមពេលនេះ សាខាកា​កបាទក្រហ​មប្រមូលថវិកាលើកទី១ សរុបចំនួន៣៥ម៉ឺនដុល្លា ខណៈដែលការប្រ​មូលថវិកាមូនិ​ធិ​ដោយស្ម័គ្រ​ចិត្តទី២ និងទី៣ និងត្រូវបូកសរុបនៅដើមខែក្រោយ។ឯកឧត្តម ជាវ តាយ បាន​បញ្ជាក់ទៀតថា នឹងខិតខំកៀរគរ ថវិកាឲ្យបាន​យ៉ាងតិច៤០ម៉ឺនដុល្លា។

នៅក្នុងឱកាសនោះ ឯកឧត្តម​ស្នើឲ្យក្រុមប្រតិប​ត្តិរាយការណ៍ទៅថ្នាក់កណ្តាលបណ្តើរៗ ដោយយក​ឈ្មោះ​សប្បុរសជន និងចំនួនថវិកា ដើម្បីធ្វើបណ្ណថ្លែងអំ​ណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
741 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
48608 នាក់
ខែនេះ :
282300 នាក់
3 ខែនេះ :
649107 នាក់
សរុប :
13944480 នាក់