សមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅសៀមរាប
ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ វេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិកំពង់ក្តី២ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បញ្ជូនមកសាកសួរពាក់ព័ន្ធនិងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាលពីអំឡុងខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។នេះបើយោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង០៤នាក់រួមមាន៖
ទី១-ឈ្មោះ TAN CHOUN CHEAT ភេទប្រុស កើតថ្ងៃទី០៣-០៩-១៩៩៩ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ LING WEIKIAN ភេទប្រុស កើតថ្ងៃទី០៥-០៨-១៩៨៨ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ TAN KAS CHIM ភេទប្រុស កើតថ្ងៃទី២៥-១១-១៩៩៩ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បុគ្គលិកក្រុមហ៊ុនចងការប្រាក់ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ទី៤-ឈ្មោះអេល ពូសស្តាន ភេទប្រុស កើតថ្ងៃទី០៣-០៨-១៩៩៣ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ NG TECK WEE ភេទប្រុស កើតថ្ងៃទី២១-១១-១៩៩៣ ជនជាតិម៉ាឡេស៊ី ។
ជនសង្ស័យទាំង០៤នាក់ខាងលើនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តការសាកសួរនិងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕