ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ពន្ធ័ករណីគ្រឿងញៀន
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចមិតណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលបួរ ដែលមានលោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុក បានដឹកនាំចុះបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់
១-ឈ្មោះ ហេង សុគា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២-ឈ្មោះ ធឹម ចន្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង។
វត្ថុតាងដកហូតបានមាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន០៤ថង់ និងចំនួន០៣កញ្ចប់ ( ០១កញ្ចប់ធំ និង២កញ្ចប់តូច )សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉សទឹកកកICE
២-ម្សៅក្រាមពណ៌សថ្លាដែលចាក់ចូលក្នុងទឹកក្នុងផ្តិល មួយចំនួន សង្ស័យជាសារធាតុញៀន។
៣-ទឹកដែលចាក់ម្សៅក្រាមពណ៌ស ចូលក្នុងនោះសង្ស័យជាសារធាតុញៀន ចំនួនកន្លះធុង។
៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង
៥-ទូរស័ព្ទចំនួន០២គ្រឿង
៦-ប្រាក់រៀលចំនួន៣,៥០០,០០០រៀល(បីលានប្រាំសែនរៀល )
៧-សម្ភារៈប្រើប្រាស់ និងច្រកគ្រឿងញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើសារភាពថាពួកគេពិតជាបានប្រព្រឹត្តិករណីគ្រឿងញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលស្រុកបានបញ្ជូនទៅកាន់ការិយាល័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕