ប្រធាននាយកដ្ឋានចារកម្ម នៃអគ្គស្នងការនគរបាលជាតិ ចុះសួរសុខទុក្ខគ្រួសារលោកវរសេនីយ៍ត្រី អេម ពៅ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីកន្លងទៅ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម នៃអគ្គស្នងការនគរបាលជាតិកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខគ្រួសារលោកវរសេនីយ៍ត្រី អេម ពៅ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីកន្លងទៅ ។
ជាមួយនិងការចុះសួសុខទុក្ខនេះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន សំណាង បានមានប្រសាសន៍ចូលរួមសោកស្តាយ និងការលំបាក់របស់លោកវរសេនីយ៍ត្រី អេម ពៅ ដែលត្រូវបានអគ្គីភ័យឆាបឆេះលំនៅដ្ឋានព្រមទាំងទ្រព្យសម្បត្តិអស់ និងបានលើកទឹកចិត្តធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្តទៅមុខទៀត។
ថវិការនិងអំណោយដែលឯកឧត្តមនាំយកមកនាពេលនេះគឺជាការចូលរួមរបស់ថ្នាក់ដឹកនាំ និងបងប្អូនរួមការងារនៃនាយកដ្ឋាន។អំណោយទាំងអស់រួមមាន៖អង្ករចំនួន១០០គីឡូក្រាម,ទឹកសុទ្ធ៤កេះ, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ២យួរ,ត្រីខ២យួរ,មី២កេះ និងថវិកាចំនួន៦,៣១០,០០០រៀល (ប្រាំមួយលានសាមសិបមួយម៉ឺន) បានប្រគល់ជូនលោកវរសេនីយ៍ត្រី អេម ពៅ ប្រធានស្នាក់ការខេត្តបាត់ដំបង។
ដោយបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោកវរសេនីយ៍ត្រី អេម ពៅ ប្រធានស្នាក់ការខេត្តបាត់ដំបងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន សំណាង និងលោក លោកស្រី អនុប្រធាននាយកដ្ឋានព្រមទាំងអស់លោកលោកស្រីរួមការងារទាំងអស់ជាពិសេសឯកឧត្តមប្រធានដែលបានចំណាពេលដ៏វែងឆ្ងាយពីរាជធានីភ្នំពេញ ចុះសួរសុខទុកដល់លំនៅដ្ឋានដែលរងគ្រោះដោយភ្លើងឆេះ។
ការយកចិត្តទុកដាក់និងការចុះផ្ទាល់នេះ ជាការផ្តល់កិត្តិយសបំផុត សម្រាប់រូបលោក និងក្រុមគ្រួសារហើយកាន់តែផ្តល់កំលាំងចិត្តកាន់តែខ្លាំងដល់រូបលោកអភិវឌ្ឍន៍គ្រួសារ និងការងារបន្ថែមទៀត ៕