ពលរដ្ឋជួបការលំបាកចំនួន៦០គ្រួសារ នៅស្រុកបាធាយ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម និងអំណោយមនុស្សធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ នៅស្រុកបាធាយ។
អំណោយដែលត្រូវចែកជូនក្នុង១គ្រួសារៗទទួលបានៈ
អង្ករចំនួន២៥គីឡូក្រាម,ទឹកស៊ីអ៊ីវ០១យួរ,ទឹកត្រី០១យួរ,ត្រីខ ១០កំប៉ុង,ម៉ាស់០៥បន្ទះ និងថវិកាចំនួន២០,០០០ ៛ផងដែរ៕