ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំ ការ​គ្រប់គ្រងតំបន់ជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ស្រុក​ព្រៃនប់
Wed,20 May 2020 (Time 04:28 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 526នាក់)


ខេត្តព្រះសីហនុ៖នា​ព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំកា​រគ្រប់គ្រងតំបន់ជលផលសមុទ្រព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នាឱកាសនេះឯកឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើកា​រណែនាំឱ្យបង្កើត​ក្រុមការងារ ដើម្បីប​ញ្ចេញ​មតិយោបល់​គ្រប់ជ្រុងជ្រោយ សិក្សា​ពីទិន្នន័យសេដ្ឋ​កិច្ច ដើម្បីរកប្រភ​ពចំណូលស​ម្រាប់​ការការពារ ការអភិ​រក្ស និងការគ្រប់គ្រង​តំបន់ព្រែកកំពង់ស្មាច់ លើក​កម្ពស់គម្រោង​អេកូទេសច​រតាមរយ:​សហ​គម លើកកម្ពស់​ជីវភាពរស់នៅរបស់ប្រ​ជាពលរដ្ឋមូលដ្ឋាន បង្កើនសកម្មភាព​សិក្សា​ស្រាវជ្រាវ​ក្នុងតំបន់ឱ្យកាន់តែសម្បូរបែប។

បើ​តាមការធ្វើបទបង្ហាញ​របស់លោក ប្រាក់ វិសាល​ នាយកទីចាត់ការទំនាក់ទំនងសាធារណ: និង​សហ​ប្រតិបត្តិការ​អន្តរជាតិបានបញ្ជាក់ថា ការគ្រប់គ្រងតំ​បន់ជលផលព្រែកកំពង់ស្មាច់ ត្រូវបាន​ជ្រើសរើស​ជាតំបន់គ្រប់គ្រង​ជលផលសមុទ្រក្រោមជំនួយថវិកាពីអង្គការ PEMSEA តាំងពីឆ្នាំ២០០៩ ដែលគ្រប​ដណ្តប់៦ឃុំ និងទទួលទឹកពី​ដៃស្ទឹងតូច-ធំចំនួន១៦ ប្រវែងជាង១០គីឡូម៉ែត្រ ពិសេស​ស្ទឹង​ម​កពីភ្នំ​បូកគោ ហូរចាក់ទៅឆ​កវាលរេញ មានព្រៃកោងកាងចំនួន​៣៩ប្រភេទ ក្នុងនោះ​ស្មៅសមុទ្រ វាល​ល្បាប់​ភក់ (អាចធ្វើស្រែបាន) សិប្បសត្វក្រោ​មដើមកោងកាងច្រើនប្រភេទ និងប្រភេទ​សត្វ​ស្លាប។

ព្រែកកំពង់ស្មាច់ត្រូវបា​នចាត់ជាអាទិភាពដើម្បីបង្កើតជាតំបន់គ្រប់គ្រងជលផលទី២ ក្នុងប្រទេស​កម្ពុជា​បន្ទាប់ពីប្រជុំកោះរ៉ុង។​ព្រែកកំពង់ស្មាច់មានផ្ទៃក្រឡាសរុប៥,៨៤៨ហិកតា ក្នុងនោះផ្ទៃទឹក ២,៨៧៩​ហិកតាល្បាប់ភក់ ៧២ហិកតា ត្រូវបែងចែកជា ៣កន្លែងគ្រប់គ្រង កន្លែងអភិរក្សជលផល ៤៥៦​ហិកតា កន្លែងការពារជ​លផល១,០៨៥ហិកតា និងកន្លែងប្រើប្រាស់ច្រើនយ៉ាង ១,៣៥៦ហិក​តា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9168 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50153 នាក់
ខែនេះ :
250877 នាក់
3 ខែនេះ :
687889 នាក់
សរុប :
15521821 នាក់