ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បញ្ជូនជនសង្ស័យចំនួន០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុស​ច្បាប់
Wed,20 May 2020 (Time 03:45 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 520នាក់)


រាជធានីភ្នំពេញ​៖​ជ​នសង្ស័​យចំនួន០៩នាក់ មានបុរសជនជាតិចិនចំនួន​០៨នាក់ និងស្ត្រី​ភូមា០១នា​ក់ ​ត្រូវបាន​អាវុធហត្ថរាជធា​នីភ្នំពេញ​ បញ្ជូនខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទា​ទោស​តាម​ច្បាប់ កាលពីរសៀលថ្ងៃទី១​៩ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ ដែល​ជនរងគ្រោះជាជនជាតិចិនដូចគ្នា។

ជនសង្ស័យ​ដែលត្រូវបានសមត្ថកិច្ចឃាត់​ខ្លួនបញ្ជូនទៅតុលាការរួមមាន៖
១-ឈ្មោះឡូវ ពិនភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន
២-ឈ្មោះឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន
៣-ឈ្មោះស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៤-ឈ្មោះសោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន
៥-ឈ្មោះវ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៦-ឈ្មោះជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
៧-ឈ្មោះចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
៨-ឈ្មោះហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
៩-ឈ្មោះហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា
១០-ឈ្មោះងែត ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។

សូមបញ្ជាក់ដែរថា ជនរងគ្រោះ ជាជនជាតិចិនត្រូវបានចិនគ្នាឯង ចាប់បង្ខាំងតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ មកម្លេះ ព្រោះជនរងគ្រោះបានដឹង​ការសម្ងាត់របស់ក្រុមជនល្មើ​សដែលសុទ្ធតែ ជា​ក្រុម​មនុស្សមានពិរុទ្ធភាព រកស៊ីខុសច្បាប់​ និងត្រូវបានប៉ូលីសចិនតាមចាប់ខ្លួនផងដែរ ហើយ​នៅពេល​នោះ ជនរងគ្រោះបានលួចផ្ញើសា​រទៅកាន់បងប្រុសខ្លួន នៅឯប្រទេសចិន ដើម្បីឲ្យរកម​ធ្យោបាយ​ជួយរំដោះខ្លួន តែដោយ​សារស្ថានភាពនៅប្រទេសចិ​ននាពេលនោះ កំពុងត្រូវបានជំងឺ​កូវីដ១៩ រាតត្បាត បានធ្វើឲ្យប​ងប្រុសរបស់​ជនរងគ្រោះ មិនអាចចាកចេញពីប្រទេសចិនបាន ក៏បាន​ពន្យា​ពេល​ធ្វើដំណើររហូតមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ទើបបងប្រុសជនរងគ្រោះ បាន​ធ្វើដំ​ណើរ​មកដល់កម្ពុជា និង​បានទំនាក់ទំនងទៅកា​ន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើ​ម្បីស្រាវ​ជ្រាវស្វែងរករំ​ដោះប្អូនប្រុសរបស់ខ្លួន។

ក្រោយពីសមត្ថកិច្ចអាវុធហត្ថបានទទួលពាក្យបណ្តឹងភ្លាម ក៏ចាត់វិធានការស្រាវជ្រាវ រហូតឈាន​ដល់កា​រកំណត់មុខសញ្ញា ជនល្មើ​សកំពុងស្នាក់នៅក្នុងខុនដូមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វា ទើប​សមត្ថកិ​ច្ចអាវុធហត្ថខណ្ឌជ្រោយចង្វាសហការ ជាមួយកម្លំាងជំ​នាញ នៃការិយាល័យប្រឆាំង​ការជួញ​ដូរមនុស្ស កងរា​ជអាវុធហត្ថរា​ជធានីភ្នំពេញ និងមានការ សំរបសំរួលដោយ លោក ហេង ផេង ព្រះ​រាជអា​ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប និងឆេកឆេរបន្ទប់ចំនួន៤​ក្នុងទីតាំងខុនដូ ស្ថិតនៅចំណុ​ចភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងបាន​ឃាត់ខ្លួនក្រុម​ជនសង្ស័យចំនួន១០នាក់(បុរសចិន០​៨នាក់ នារីភូមា០១នាក់ និងនារីខ្មែរជា​អ្នកដាំបាយ០១នាក់) យកមកសាកសួរតាមវិធានការជំនាញ និងបានរំដោះ​ជនរង​គ្រោះ០១នាក់ឲ្យ​មាន​សេរីភាព ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11582 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
52567 នាក់
ខែនេះ :
253291 នាក់
3 ខែនេះ :
690303 នាក់
សរុប :
15524235 នាក់