ឯកឧត្ដម ម៉ុម សារឿន អញ្ជើញជាអធិបតីក្នុង ពិធីចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)
ខេត្តស្ទឹងត្រែង៖នារសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩(COVID-19)ខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)។
ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត មេបញ្ជាតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង និងមន្រ្តីមន្ទីរសុខាភិបាលខេត្តជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា សម្ភារដែលប្រគល់ជូននាពេលនោះរួមមាន៖អាវការពារការចម្លងរោគ PPE ចំនួន ២០កេស ស្មើនឹង១.០០០សម្រាប់ និងថ្នាំChlorobenzene Sulfonamide ចំនួ៤ធុង ស្មើនឹង ១.០០០គីឡូក្រាម។សម្ភារៈទាំងនេះទទួលបានតាមរយៈផ្នែកសឹករងខេត្ត ហើយនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់សកម្មភាពផ្សព្វផ្សាយពីការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងទូទាំងខេត្តស្ទឹងត្រែង៕