ម្តាយប្រហែលមួយភ្លេត រវល់តែបោកខោអាវ កូនប្រុសទើបតែអាយុ ១ឆ្នាំ វៀរធ្លាក់ក្រឡុកឈ្លក់ទឹកស្លាប់មួយរំពេច
ខេត្តបន្ទាយមានជ័យ៖កូនប្រុសជាទីស្រឡាញ់ដែលមានអាយុទើបតែ១ឆ្នាំ វៀរធ្លាក់ក្រឡុកបណ្តាលឲ្យឈ្លក់ទឹកស្លាប់ ខណៈម្តាយរវល់តែបោកខោអាវ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមអធិការស្រុកមង្គលបូរីបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ហុង គឹមសាង អាយុ១ឆ្នាំ មានឪពុកឈ្មោះពៅ សេងហុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះសេង គឹមសួង អាយុ២០ឆ្នាំ នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺកូនដំបូង។
លោកបញ្ជាក់ថា មុនពេលកើតហេតុ ម្តាយមិនបាលមើលរវល់តែប្រមូលខោអាវបោក ដោយឲ្យក្មេងវៀរលេងម្នាក់ឯង ក្រោយពីបាត់កូន ម្តាយបានឈប់បោកខោអាវ ដោយរកកូនមួយសន្ទុះបានប្រទះឃើញកូនធ្លាក់ចូលក្នុងក្រឡុកមានទឹកថង់ប្លាស្ទិកដែលបូមស្តុបទឹកទុកលាយជីសម្រាប់ស្រោចដំណាំ នៅខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធម្មជាទីបំផុត។
ក្រោយពីកើតហេតុហើយម្តាយបានបីកូនមកដាក់ផ្ទះ បានត្រឹមតែអង្គុយយំបោកខ្លួនដូចអកស្ទើរគាំបេះដូងស្លាប់ មើលមុនកូនជាទីស្រឡាញ់ជាចុងក្រោយតែប៉ុណ្ណោះ៕