ចាប់ឃាត់រថយន្ត ដឹកសាច់ជ្រូកព្រៃខុសច្បាប់ នៅស្រុកសំបូរ
ខេត្តក្រចេះ៖កាលពីវេលាម៉ោងជាង១៣រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កងកម្លាំងអាវុធហត្ថស្នាក់ការ(៧១០) សហការជាមួយស្ថាប័នជំនាញរដ្ឋាព្រៃឈើប្រចាំឃុំអូរគ្រៀង បង្រ្កាបបទល្មើសជួញដូរធនធានធម្មជាតិ (ដឹកជញ្ជូនសាច់សត្វព្រៃ) នៅចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីកងកម្លាំងអាវុធហត្ថស្នាក់ការ (៧១០) បានចុះធ្វើការត្បាតក៏ប្រទះឃើញ រថយន្តទំនើប១គ្រឿង មានស្លាកលេខភ្នំពេញ 2AH 0098 ដឹកជញ្ជូនសាច់ជ្រូកព្រៃចំនួន២៨គីឡូក្រាម។
ក្រោយពីបង្ក្រាបស្ថាប័នរដ្ឋបាលព្រៃឈើបានយកសាច់ជ្រូកព្រៃ ទៅដុតកម្ទេចចោកល រីឯវត្ថុតាង (រថយន្ត) កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕