អ្នកជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាចំនួន១២២ បានជាសះស្បើយអស់ហើយ
រាជធានីភ្នំពេញ៖អ្នកជំងឺកូវីដ១៩ ទាំងអស់ចំនួន១២២ បានជាសះស្បើយអស់ហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យមិត្តភាពខ្មែរ-សូវៀត។ស្ត្រីរូបនេះ ជាករណីជំងឺកូវីដ១៩ ទី១២២ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកព្យាបាលជាសះស្បើយកើនឡើងបាន១០០% ហើយមិនមានអ្នកស្លាប់ឡើយ៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម៖