រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បុករថយន្តហាយឡែនឌ័រ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់
ខេត្តកោះកុង៖មនុស្សចំនួន២នាក់បានស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសាររថយន្តកុងតឺន័រ របស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បានបុកទៅលើរថយន្តហាយឡែនឌ័រ បណ្តាលឱ្យក្រឡាប់ធ្លាក់ចូលព្រៃ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលលេខ១-២ ចំណុចស្ពានអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅឃុំ បឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកវរសេនីយ៍ទោ អ៊ុំ សោភណ្ឌ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកោះកុង បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្តាលឲ្យស្លាប់០២នាក់(ស្រី០១នាក់)(ក្មេង០១នាក់ប្រុស) រងរបួសចំនួន៦នាក់(ស្រី៤នាក់)។
ក្រោយពីកើតហេតុភ្លាមកម្លាំងសមត្ថកិច្ច បានជួយសង្រ្គោះយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ដោយឡែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕