ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឆេះឃ្លាំងក្រដាស​អេតចាយមួយកន្លែង នៅក្នុងបាវិត បណ្តាលឲ្យខូចខាតសម្ភារ: និងរថយន្ត១គ្រឿង
Wed,13 May 2020 (Time 02:13 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 446នាក់)


ខេត្តស្វាយរៀង៖​ឃ្លាំងក្រដាសអេតចាយមួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ស្ថិត​នៅក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានអគ្គីភ័​យឆាបឆេះយ៉ាង​សន្ធោ​ស​ន្ធៅ កាលពីវេ​លាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បណ្តាលឲ្យខូច​ខាត​សម្ភារ: ក្រដាសប្រមាណ​ជា៥០០តោន និងរថយន្ត១គ្រឿង សំណាងល្អមិនឆេះរាល​ដាលប៉ះពាល់អ្ន​កដ​ទៃ និងអាយុជីវិតមនុស្ស។

សមត្ថកិច្ចបានឲ្យ​ដឹងថា ម្ចាស់ទីតាំងរងគ្រោះមានឈ្មោះ ថាច់ ថុន ភេទស្រី អាយុ៤១ឆ្នាំ ភូមិ សង្កាត់​ខាងលើ។ចំពោះទំហំនៃការខូចខាត គឺឆេះក្រដាសអេតចាយអស់ប្រមាណជា៥០០តោន និងឆេះ​រថយន្តដឹកអេតចាយ០១គ្រឿង ម៉ាកហ៊ីណូ គ្មានស្លាកលេខ។

សមត្ថកិច្ចប​ញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ក្រោយពី​ទ​ទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលក្រុងបាវិត បានសហការជាមួយ​កម្លាំងកងរាជ​អាវុធហត្ថ​ក្រុង និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញរថយន្តជួយសង្គ្រោះចំនួន០២ គ្រឿង ប្រើប្រាស់​ទឹកសរុបចំនួន១២រថយន្ត។

ដោយឡែកមូ​លហេតុដែលនាំឱ្យកើតមានអគ្គិភ័យ ឆេះឃ្លាំងស្តុកក្រដាសនេះ មិនទាន់ដឹងនៅឡើ​យកម្លាំងសមត្ថកិច្ច​ជំនាញកំពុងធ្វើការស្រាវជ្រាវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2918 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
52673 នាក់
ខែនេះ :
281074 នាក់
3 ខែនេះ :
648559 នាក់
សរុប :
13941644 នាក់