ឯកឧត្តម ម៉ុម សារឿន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖នៅរសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាសរុបចំនួន១៩រូប។
កិច្ចប្រជុំនេះលើកយករបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១-ការបង្ហាញរបាយការណ៍សកម្មភាព ៤ខែ ដើមឆ្នាំ២០២០
២-ការរៀបចំ និងប្រព្រឹត្តទៅរបស់សាខា
៣- បង្កើតក្រុមការងារអំពាវនាវ និងទទួលថវិកាពីសប្បុរសជនសម្រាប់ខួបលើកទី១៥៧ ៨ឧសភា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ័ក្រហម៕