ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោក​ឧត្តមសេនីយ៍​ទោ​ ឡោ សុខា ស្នងការ​នគរបាលខេត្តមណ្ឌលគីរី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី​វិធានការពង្រឹងការអនុវត្តច្បាប់ ស្តីពី​ចរាចរណ៍ផ្លូវគោក​ របស់អគ្គស្នងការ​នគរបាលជាតិ
Wed,13 May 2020 (Time 01:08 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 445នាក់)


ខេត្តមណ្ឌលគិរី៖​ដើ​ម្បីអនុវត្តឲ្យបាននូវការរិតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យ​លេខ​ ៣៩​ របស់រាជរដ្ឋាភិបាល​ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត​ និងដើ​ម្បីកាត់បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍ផ្លូវគោក​ឲ្យបានជាអតិបរមា នាព្រឹក ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹងថ្ងៃទី១២ ខែឧសភា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ទោ​ ឡោ សុខា ស្នងការ​នគរបាលខេត្តមណ្ឌលគីរី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​អនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាល​ជាតិ​ ក្នុងកិច្ចប្រជុំ​កាលពីថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០​ ស្តីពី​វិធានការ​ពង្រឹងការអនុវត្តច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក​។

សមាភាពអញ្ជើ​ញចូលរួមក្នុងកិច្ចប្រជុំរួមមាន​លោក​ លោកស្រី​ស្នងការរង​ នាយ​ នាយរងការិយា​ល័យ​ នាយ​ នាយរងផ្នែក​ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ និងការិយាល័យជំនាញពាក់ព័ន្ធ​ លោក អធិការ អធិការរងនគរបាល​ ក្រុង/ស្រុក​ ទាំង០៥​ និងលោកមេបញ្ជាការ​ មេបញ្ជាការរង វរសេនាតូច​ទាំងពីរ​ផងដែរ។ 


ក្នុង​ការពង្រឹងករណីល្មើ​សនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​មាន០៧ចំណុច​ ចំពោះទោចក្រយានយន្ត​ ត្រីចក្រយានយន្ត​ ត្រីចក្រយានយន្ត​សណ្តោងរ៉ឺ​ម៉ក​ និងម៉ូតូកង់បួន និងចំពោះ​យានយន្តធុនស្រាល​ យានយន្ត​ធុនធ្ងន់​ មាន០៩ចំណុច​ ផងដែរ​​។ 

ក្នុងកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍ ស្នងការ ក៏បានកោតសរសើ​រ​ និងវាយតម្លៃខ្ពស់ចំពោះ​មន្រ្តី​នគរបាលអនុវត្តច្បាប់ចរាចរណ៍​ ក្នុងការចុះរឹត​បន្តឹងអនុវត្តច្បាប់ចរាចរណ៍ក្នុងខេត្តមណ្ឌលគិរី តាមអនុក្រឹត្យលេខ​ ៣៩ថ្មីនេះកន្លងមកឃើញថា ប្រជាពលរដ្ឋភាគច្រើ​នពួកគាត់បានចូលរួម​គោរ​ពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ជាពិសេស​បទល្មើស​ និងករណីគ្រោះថ្នាក់ចរា​ចរណ៍មានការ​ថយចុះ​គួរឲ្យ​កត់សម្គាល់​ និងជាទីមោទនៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5951 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
46936 នាក់
ខែនេះ :
247660 នាក់
3 ខែនេះ :
684672 នាក់
សរុប :
15518604 នាក់