ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបាលស្រុកជុំគិរី ចាប់ឃាត់​ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ពន្ធ័ក​រណីគ្រឿងញៀន
Wed,13 May 2020 (Time 01:31 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 418នាក់)


ខេត្តកំពត៖ជនសង្ស័យបានចំនួន០៥នាក់ ដែល​ជាប់ពាក់ពន្ធ័ករណីជួញដូរ និងប្រើ​ប្រាស់គ្រឿង​ញៀន ត្រូវបា​នកម្លាំងនគរបាលជំនាញ ស្រុកជុំគិរី ចុះបង្ក្រាបនិងចាប់​ឃាត់ខ្លួនបានកាល​ពីវេលា​ម៉ោង១៥និង​៣០នា​ទី ថ្ងៃអង្គារ ០៦​រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅ​ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ចិត ស្រុកជុំគីរី ខេត្តកំពត។

ជនសង្ស័យទាំ០៥នាក់​ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានរួមមាន:
១.ឈ្មោះ ម៉េង ឌុច ​ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។
២.ឈ្មោះ កែវ កន ​ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។
៣.ឈ្មោះ ញូង មេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូ​មិត្រពាំងប្រីយ៍ ឃុំស្រែសំរោង ស្រុកជុំគិរី។
៤.ឈ្មោះ សេង ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ​រស់នៅភូមិត្រពាំងប្រីយ៍ ឃុំស្រែសំរោង ស្រុកជុំគិរី។
៥.ឈ្មោះ យិន ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១០ កញ្ចប់។បច្ចុប្បន្ន សមត្ថកិច្ចបានកសា​ងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2856 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
52611 នាក់
ខែនេះ :
281012 នាក់
3 ខែនេះ :
648497 នាក់
សរុប :
13941582 នាក់