ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន
Tue,12 May 2020 (Time 12:54 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 423នាក់)


ខេត្តព្រះសីហនុ៖ជនសង្ស័យបានចំនួន០​៤នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវ​បាន​កម្លាំង​ជំនាញ ការិយាល័យន​គរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ​ ចាប់ឃាត់ខ្លួន​កាល​វេលាម៉ោង​០២និង៣០នាទីយប់​​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុម៤៧ ភូមិ៥ សង្កាត់​លេខ៤ ក្រុង/ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យ​ដឹងថា ជនសង្ស័យដែលបាន​ត្រូវឃាត់ខ្លួនរួមមានៈ
ទី១- ឈ្មោះ ណុប បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ស្រុកកំណើត ស្រុក​បន្ទាយមាស ខេត្តកំពត​ ទីលំនៅបច្ចុប្បន្ន ​មិនពិតប្រាកដ។
ទី​២- ឈ្មោះ ប៊ុន ណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ស្រុកកំណើត ឃុំសាមគ្គី ស្រុកព្រៃនប់ ក្រុង/ខេត្តព្រះសីហនុ​ ទីលំនៅបច្ចុប្បន្ន ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។
ទី​៣- ឈ្មោះ ឈួន​ សាក់នីកា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់​ផាស់អេប ស្រុកកំ​ណើត ខេត្តស្វាយ​រៀង​ ទីលំនៅបច្ចុប្បន្ន សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
ទី​៤- ឈ្មោះ ជិន សុកអេង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អេប​ ស្រុកកំណើត ស្រុក​ស្វាយប៉ោ២ ខេត្តបាត់ដំបង​ ទីលំនៅបច្ចុប្បន្ន សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយពី​ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាននូវវត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លា សង្ស័យ​ជាសារធាតុញៀន ចំនួន២២កញ្ចប់​,មេតំហ្វេតាមីន WY ចំនួន៨គ្រាប់ និង០១កញ្ចប់តូច, កែវស​ម្រាប់ជ​ក់គ្រឿងញៀនចំនួន០៧,ថង់ផ្លាស្ទិចសម្រាប់វិចខ្ចប់ថ្នាំញៀន០១ដុំ, និងទូរស័ព្ទ​ដៃចំនួន​០៨គ្រឿង​។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4271 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
54026 នាក់
ខែនេះ :
282427 នាក់
3 ខែនេះ :
649912 នាក់
សរុប :
13942997 នាក់