ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋ រស់នៅបណ្តាខេត្តនៅតំបន់វាលទំនាប មានការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ដោយសារមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់
រាជធានីភ្នំពេញ៖នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋមានប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់ វាលទំនាប ក្នុងនោះ មានជាអាទិ៍៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា៕ព័ត៌មានលំអិតសូមអាននូវសេចក្តីជូនដំណឹងរបស់ក្រសួងដែលមានដូចខាងក្រោមៈ