ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងកងរាជអាវុធហត្ថ ក្រុងសេរីសុភ័ណ្ឌ ឃាត់ខ្លួនជនសង្ស័យ ៤ នាក់បន្ទាប់ពីធ្វើសកម្មភាព..
Sun,10 May 2020 (Time 07:14 PM)
ដោយ ៖ លោក ហោ ម៉េងសាន (ចំនួនអ្នកអាន: 459នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អ.ហ. ខេត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ កម្លាំងមូលដ្ឋាន អ.ហ.ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វ/ត្រី យ៉ាន់ សុវណ្ណ មេ/ការ មូលដ្ឋាន អ.ហ ក្រុង បានចុះល្បាតរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងរហូតដល់វេលាម៉ោង២០និង៣០នាទី ពេលទៅដល់ចំណុចស្ពានថ្មទី២ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត ប/ជ បានប្រទះឃើញយុវជន០២នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន ភ្លាមៗនោះកម្លាំង អ.ហ បានធ្វើការការឃាត់ខ្លួនព្រមទាំងដកហូតសម្ភារ:វត្ថុតាងមួយចំនួន។

ហើយធ្វើការសាកសួរបឋមទើបទទួលបានតម្រុយបន្ថែម ហើយកម្លាំងបានបន្តធ្វើប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅចំណុចផ្ទះសំណាក់សារ៉ាត់ថង ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប/ជ ព្រមទាំងដកហូតគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៥កូនថង់តូច ស្មើនឹងទម្ងន់១,៥១ក្រាម ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿង និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២០។

លោក វ/ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ១/.ឈ្មោះ ស៊ុយ គឹមសៀន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ/សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ២/.ឈ្មោះ វង្ស កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៣/. ឈ្មោះ ឃុល ខឿយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាទង់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៤/. ឈ្មោះ ហេង តុលា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ/សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត ប/ជ ។

លោក វ/ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ ពួកគេបានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀនយកមករក្សាទុកសម្រាប់ចែកចាយផង និងសម្រាប់ប្រើប្រាស់ខ្លួនឯងផង។

ក្រោយពីជនសង្ស័យបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញ អ.ហ ក្រុង បានបញ្ជូនសំណុំរឿងជនសង្ស័យមកទីបញ្ជាការដ្ឋាន អ.ហ.ខេត្តដើម្បីចាត់ការបន្ត។ បច្ចុប្បន្ន៖ ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3164 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
52919 នាក់
ខែនេះ :
281320 នាក់
3 ខែនេះ :
648805 នាក់
សរុប :
13941890 នាក់