ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ពន្ធ័ករណីរក្សាទុកគ្រឿងញៀន ត្រូវបានកម្លាំងនគរបាល​ស្រុក​សំពៅលូនចាប់ឃាត់​ខ្លួន
Fri,01 May 2020 (Time 02:20 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 510នាក់)


ខេត្តបាត់​ដំបង​៖ក​ម្លាំងអធិការដ្ឋាននគរបាលស្រុក​សំពៅលូន បាន​ចុះប្រតិបត្តិការណ៍​បង្ក្រាប និង​ចាប់ឃាត់ខ្លួន​ជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

ការចុះប្រតិបត្តិការណ៍បង្ក្រាប់នេះបានធ្វើឡើង​កាលពីវេលាម៉ោង១៦និង៣០នាទី នៅថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០២០ នៅចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់​ដំបង។​

បើតាម​សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួន​រួមមាន៖
១​-ឈ្មោះ គង់ វុទ្ធី (ធី) ភេទប្រុស អាយុ៣៦​ឆ្នាំ មានទីលំនៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន  ស្រុកសំ​ពៅលូន។
២-ឈ្មោះ ប៊ុន ម៉ាលីស ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំ​ពៅលូន។
៣-ឈ្មោះ ង៉ូវ សា ភេទប្រុស អាយុ២៦​ឆ្នាំ មានទីលំនៅភូមិពោជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន​។
វត្ថុតាងដកហូតបានរួមមាន​៖
-ថ្នាំញៀនម៉ាទឹកកកចំនួន៥ថង់
-ថ្នាំញៀនយ៉ាម៉ាចំនួន៣៧៨គ្រាប់
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួនពីរគ្រឿង
-ម៉ូតូចំនួន១គ្រឿង
-ប្រាក់រៀលចំនួន១លានរៀល,ប្រាក់បាតចំនួន៥.០០០បាត​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ត បាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1332 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
51087 នាក់
ខែនេះ :
279488 នាក់
3 ខែនេះ :
646973 នាក់
សរុប :
13940058 នាក់