កម្លាំងនគរបាល ស្រុកគាស់ក្រឡ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ករក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជំនាញមានលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នៅថ្ងៃព្រហស្បតិ៍ ២រោច ខែ ចេត្រ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក បានធ្វើការបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងមូលដ្ឋាន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឡេ វុទ្ធី ហៅជ្រឹង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ខេត្តបាត់ដំបង និងឈ្មោះ អាត ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICEចំនួន០៤កញ្ចប់(មិនទាន់ថ្លឹងទម្ងន់)។
-ទូរស័ព្ទដៃម៉ាកSamsungចំនួន០១គ្រឿង។
-ម៉ូតូម៉ាកMSXពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ចំនួន០១គ្រឿង។
-សម្ភារៈសម្រាប់រំលែកចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ននគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕