ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពលរដ្ឋចំនួន៣នាក់ ដែលកំពុងដា​ក់ខ្លួន​ឲ្យនៅ​ដាច់ដោយ​ឡែករយៈ​ពេល១៤ថ្ងៃ នៅស្រុករមាស​ហែ​ក ទទួលអំណោ​យពី​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង
Fri,10 April 2020 (Time 01:39 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 470នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជា​ប្រធាន​គណៈ​កម្មាធិការសាខាកាក​បាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកា​នៃគណៈ​កម្មាធិ​ការសាខា អនុសាខា បាននាំយកនូវអំណោយមនុស្សធម៌ របស់សាខា ចុះសួរសុខទុក្ខដ​ល់បងប្អូន​ប្រជា​ពលរដ្ឋចំណាកស្រុកចំនួន៣នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ និងកូរ៉េ និងកំពុងដា​ក់ខ្លួន​ឲ្យនៅដាច់ដោយឡែកដោយខ្លួនឯងរយៈពេល១៤ថ្ងៃ នៅស្រុករមាសហែក។

ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើ និងសេចក្ដីនឹករលឹកពី​សំណាក់សម្តេច​តេ​ជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្តេចទាំង​ទ្វេតែង​តែ​យក​ចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទន្លឹមនេះ ឯកឧត្តមអភិ​បាលខេត្តក៏បានថ្លែងនូវការ​អរគុណចំពោះពលករដែលមកពីចំណាកស្រុក ហើយស្ម័គ្រចិត្តដាក់ខ្លួ​នឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤​ថ្ងៃ ដើម្បីតាមដានសុខភាពថា មាន ឬគ្មាន​ជំងឺកូវីដ១៩ និងសូមឲ្យបងប្អូនពល​ករត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានជាប្រចាំ ប្រសិនបើ​មានអា​ការៈមិនស្រួល ដូចជាក្អក​ ពិបាកដកដង្ហើម ឬមានបញ្ហាផ្សេងទៀតត្រូវ​រាយការណ៍ជូន​អាជ្ញា​ធរ​មូលដ្ឋាន ដើម្បីជូនទៅជួប​គ្រូពេទ្យដែល​នៅជិតបំផុត ហើយឯកឧត្តម​ក៏បានសំណូម​ពរដល់ប្រជា​ពលរដ្ឋ ដែលបានដា​ក់ខ្លួនឲ្យនៅដាច់ដោយឡែកនាពេលនេះ ត្រូវអត់ធ្មត់ក្នុង​ការរស់នៅ​រហូតគ្រប់១​៤ថ្ងៃ ព្រោះក្នុងកាលៈ​ទេសៈនេះ គឺជាការចូលរួ​មចំណែករបស់បងប្អូន ក្នុងការទប់ស្កាត់ការរី​ករាល​ដាល​នៃជំងឺ​កូវីដ១៩ ទៅកាន់ក្រុមគ្រួសារ និងអ្នកដ៏ទៃផ្សេងទៀតផងដែរ។
អំណោយដែលត្រូវផ្ដល់ជូនបងប្អូនពលករទាំង៣នាក់ក្នុងម្នាក់ៗទទួលបាន អង្ករ២៥ គ.ក្រ ,មី ១ កេស ,ទឹកស៊ីអ៊ីវ ៦ដប ,ត្រីខ១០កំប៉ុង ,ក្រម៉ា១ ,សាប៊ូ ១ដុំ ,ជែលលាងសម្អាតដៃ ១ដប និងថវិកាចំ​នួន៥០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3229 នាក់
ម្សិលមិញ :
6389 នាក់
សប្តាហ៍នេះ :
59770 នាក់
ខែនេះ :
342350 នាក់
3 ខែនេះ :
843737 នាក់
សរុប :
16275068 នាក់