រដ្ឋបាលខេត្តបាត់ដំបង ចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា-ថៃ នាឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃពុធ ១រោច ខែ ចេត្រ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង រួមទាំងតំណាងហ៊ុនសូគីម៉ិចអ៊ិនវេស មេនគ្រុបSokimex investment Group និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈ អភិបាល ខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈអភិ បាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពក្នុងខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ និងលេខ៨១៩ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្ត ស្រុកសំពៅ លូន ស្រុកភ្នំព្រឹក និងស្រុក កំរៀង ខេត្តបាត់ដំបងនាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែល នឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
នាឱកាសនោះឯកឧត្តម អ៊ុយ រី បានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តរបស់កងកម្លាំងនគរបាលទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារបូរណៈភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ក្រៅពីកិច្ចការពារខ្សែបន្ទាត់ព្រំដែនកងកម្លាំងនគរបាល បានចូលរួមក្នុងភារកិច្ចបង្ការទប់ស្កាត់ និងបង្រ្កាបករណី ល្មើសច្បាប់ផ្សេងៗទៀតដែលអាចកើតមានឡើងនៅ តាមខ្សែបន្ទាត់ព្រំដែនឬតាមបណ្តាច្រករបៀងនានា ក្រៅពីនោះកងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមយ៉ាងសកម្មជាមួយនគរបាលស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្នុងកិច្ចការរក្សាសន្តិសុខ សណ្តាបធ្នាប់សង្គមជូនប្រជាពលរដ្ឋ ការចូលរួមក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងសកម្មភាពផ្សេងៗទៀតដូចជាការ ចូលរួមក្នុងសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ហើយថ្មីៗនេះកងកម្លាំងនគរបាលបាន ចូលរួមក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកពីក្នុងទឹកដី នៃព្រះរាជាណាចក្រថៃដែលមានចំនួនច្រើន។
នៅក្នុងឱកាសសួរសុខទុក្ខនេះឯកឧត្តមបានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវរបន្តក្សាឲ្យបាននូវការសាមគ្គីភាព ផ្ទៃក្នុងក៏ដូចរក្សាសាមគ្គីភាពជាមួយអាជ្ញាធរថៃ រួមជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ហើយនៅតែបន្តបំពេញភារកិច្ចស្របតាមតួនាទីរបស់ខ្លួន ហើយកងកម្លាំងនគរបាលត្រូវថែរក្សាឲ្យបានល្អប្រសើរចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនជាពិសេសការពារខ្លួនយើង ក្រុមគ្រួសារយើង អង្គភាពយើង កុំឲ្យមានការឆ្លងនូវជម្ងឺកូវីដ១៩ ហើយប្រកាន់ខ្ជាប់និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនោះដែរឯកឧត្តមស្នើឲ្យកងកម្លាំងនគរបាលបន្តយកចិត្ត ទុកដាក់ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខ្លួនពីការឆ្លងជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេស បងប្អូនប្រជាពលរដ្ឋដែលទើបវិលមកពីក្រៅប្រទេសសូមរក្សាខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេលយ៉ាងតិច ១៤ថ្ងៃសិន ហើយត្រូវផ្តល់ព័ត៌មានជាបន្ទាន់ទៅដល់មន្រ្តីសុខាភិបាល ក្នុងករណីមានបញ្ហាខាងសុខភាព។
ឯកឧត្តម អ៊ុយ រី និងតំណាងក្រុមហ៊ុនសូគីម៉ិចអ៊ិនវេសមេនគ្រុប Sokimex investment Group បានប្រគល់អំណោយជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរមានដូចជា៖
១-រដ្ឋបាលខេត្តបាត់ដំបង បានបានឧបត្ថម្ភដល់បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកមាន៖
-ស្រាបៀរអង្គរចំនួន២០កេស
-ទឹកបរិសុទ្ធចំនួន១០កេស
-សាច់ជ្រូកចំនួន១០០គីឡូក្រាម
-នំអន្សមជ្រូកនិងអន្សមចេកចំនួន០១ស្លឹក(មួយស្លឹក)
-ថវិកាចំនួន៤,០០០,០០០រៀល(បួនលានរៀល)
២-រដ្ឋបាលខេត្តបាត់ដំបងបានឧបត្ថម្ភអង្គភាពប្រដាប់អាវុធចំនួន០៦អង្គភាពរួមមានផ្នែកសឹករងស្រុកកំរៀង ស្រុកសំពៅលូន មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ស្រុកសំពៅលូន និងអធិការដ្ឋាននគរបាលស្រុកកំរៀង ស្រុកសំពៅលូនក្នុងនោះមាន៖
-ស្រាបៀរចំនួន០៥កេសក្នុងមួយអង្គភាព
៣-អំណោយក្រុមហ៊ុនសូគីម៉ិចអ៊ិនវេសមេនគ្រុបSokimexinvestmentGroupរួមមាន៖
-ស្រាបៀរចំនួន៣០កេស
-ទឹកក្រូចចំនួន៣០កេស
-មីចំនួន៥០កេសតូច
-ថវិកាចំនួន២,០០០,០០០រៀល(ពីរលានរៀល)
៤-អំណោយរបស់មន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានឹងនវានុវត្តន៍ខេត្តបាត់ដំបងអង្គភាពរដ្ឋាករទឹកបាត់ដំបងរួមមាន៖
-មីចំនួន១០កេស
-ទឹកផ្លែឈើចំនួន០៥កេស
-ទឹកបរិសុទ្ធចំនួន២០យួរ
-ទឹកត្រីចំនួន០៥យួរ ទឹកស៊ីអ៊ីវចំនួន០៥យួរ
៥-អំណោយរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងមានថវិកាចំនួន ៥០០,០០០រៀល(ហាសិបម៉ីនរៀល)៕