ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ថវិកា​ចំនួន២.០០០​ដុល្លារ រ​ដ្ឋបាលខេត្តស្វាយរៀង ទទួលបាន​ពីតំណាងក្រុមហ៊ុន ​តំបន់សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ​ហ្គីហ្គា​រីសស៍ ​សម្រាប់ប្រើប្រាស់​ក្នុងយុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩
Thu,09 April 2020 (Time 11:58 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 418នាក់)


ខេត្តស្វាយរៀង៖ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹក​ថ្ងៃព្រហ​ស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០​នេះ ​អ​ញ្ជើញទទួល​យកអំណោយជាថវិកាចំនួន២.០០០ដុល្លារ ពីតំណាង​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ចពិសេ​ស​ស្វាយ​រៀង​ហ្គីហ្គារីសស៍ ដែលបានផ្ដល់ជូន​រដ្ឋបាលខេត្តស​ម្រាប់ប្រើប្រាស់ក្នុង​យុទ្ធនាការប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត បានថ្លែងអរគុ​ណ​ចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ច​ពិសេស​ស្វាយ​រៀងហ្គីហ្គារីសស៍ ដែលបានផ្ដល់ជូនអំណោយជាថវិកា ដល់រដ្ឋបាលខេត្ត​សម្រាប់គាំទ្រ​ការងារ​ប្រ​យុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនេះពិតជា​សរបញ្ជាក់​ឲ្យឃើញ​ពីកាយវិកា​រប្រកបដោយសប្បុរស និងជាការរួមចំណែកមិនអាចខ្វះបានពីផ្នែកឯកជន នៅក្នុងកា​រចូលរួមដោះ​ស្រាយបញ្ហាប្រឈម រួមដែលប្រទេសជាតិយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្នគឺជំងឺកូវីដ១៩។

ហើយ​ថវិកានេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់​បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន ទាំងការ​ងារផ្សព្វផ្សាយអ​ប់រំពីវិធាន​ការបង្ការ ទប់ស្កាត់ការឆ្លងរាលដា​លនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយ​ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែល​ទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
643 នាក់
ម្សិលមិញ :
2871 នាក់
សប្តាហ៍នេះ :
39029 នាក់
ខែនេះ :
303040 នាក់
3 ខែនេះ :
653098 នាក់
សរុប :
13972902 នាក់