លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាំយកអំណោយឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចែកជូនមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីលោកឧត្តមសេនីយ៍ត្រី ឡុង មិថុនា អនុប្រធាននាយកដ្ឋានច្រកទ្វាទី១ និងលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំអន្តរជាតិប៉ោយប៉ែត បានរៀបចំពិធីចែកអំណោយ ដែលជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបូករួមថវិការផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំអន្តរជាតិប៉ោយប៉ែតផងដែរ ជូនដល់មន្ត្រីក្រោមឱវាទរបស់ប៉ុស្តិ៍នគរបាលច្រកទ្វាព្រំអន្តរជាតិប៉ោយប៉ែត ចំនួន១២៦នាក់ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន១៦គីឡូ,មី០១កេស,ត្រីខ ០១យួរ,ដបសម្រាប់ដាក់ទឹកអាកុលមួយ និងថវិកាមួយចំនួន។
ក្នុងពិធីប្រគល់អំណោយនេះដែរ លោកឧត្តមសេនីយ៍ត្រី ឡុង មិថុនា អនុប្រធាននាយកដ្ឋានច្រកទ្វាទី១ និងលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំអន្តរជាតិប៉ោយប៉ែត បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំអរគុណ ចំពោះមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វាព្រំអន្តរជាតិទាំងអស់ បើទោះបីជាមានការបិទច្រកទ្វារព្រំដែន គ្មានអ្នកដំណើរចេញ-ចូល ក៏អស់លោកនៅតែមានស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តភារកិច្ច បំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋដោយស្មោះត្រង់បំផុត។
ជាមួយគ្នានោះដែរលោកក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីចូលរួមចំណែកការពារ និងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ពិសេសការពារសុខភាពផ្ទាល់ខ្លួន៕