បុរសសន្តិសុខម្នាក់ ចងកសម្លាប់ខ្លួន នៅក្នុងក្រុមហ៊ុនគ្រឿងសំណង់CCW មិនដឹងពីមូលហេតុ
រាជធានីភ្នំពេញ៖កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរសម្នាក់មិនដឹងមានវិបត្តិផ្លូវចិត្តអ្វីនោះទេ បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់CCW។
ករណីដែលបង្កការភ្ញាក់ផ្អើលនេះបានកើតឡើង នៅចំណុចក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែងតាមបណ្តោយផ្លូវ២៧១ ស្ថិតនៅភូមិមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការឱ្យដឹងពីសន្តិសុខដូចគ្នាបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ តឿ ស៊ីសុវត្ថិ អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខឯកជនមានស្រុកកំណើតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពដដែរបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ បានត្អូញត្អែថារូបគាត់អត់មានលុយទិញបាយហូបទេរងចាំបើកលុយបាននិងទៅលេងស្រុកកំណើតហើយ ក្រោយនិយាយលេងជាមួយអ្នកជិតខាងរួចក៏ដើរចូលក្នុងក្រុមហ៊ុនវិញ ស្រាប់តែប្រទះឃើញជនរងគ្រោះចងក សម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលខណ្ឌមានជ័យ សហការណ៍នឹងការិយាល័យកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសពនៅទីតាំងកន្លែងកើតហេតុខាងលើ បន្ទាប់ពីពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើពិតជាចងកធ្វើអត្តឃាតសម្លាបខ្លួនឯងពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕