ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបាល​ស្រុកភ្នំព្រឹក​ ចាប់ឃាត់ខ្លួនជនសង្ស័យ១​នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Mon,06 April 2020 (Time 03:17 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 449នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាម​ការណែនាំរបស់លោកឧត្តម​សេ​នីយ៍ទោ អ៊ុច សុខុន ស្នងការនៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមការ​ណែនាំរបស់លោកឧត្តម​សេនីយ៍ត្រី កុយ ហៀង ស្នង​ការ​រងផែនការងារប្រឆាំងគ្រឿងញៀននៃ​ស្នង​ការដ្ឋាន នៅថ្ងៃ ចន្ទ​ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័​ក​ព.ស.២៥៦៣ ត្រូវនឹងថ្ងទី០៦​ ខែមីនា ឆ្នាំ២០​២០​ កម្លាំងនគរបាលស្រុកភ្នំព្រឹក​ ដឹកនាំដោយ​លោកវរសេនី​យ៍ទោ សា​រ៉េត​ វិសេដ្ឋ​ ​អ​ធិការនគរ​បាល​ស្រុក បា​នចុះ​បង្រ្កាបករណីរក្សាទុកដោយខុស​ច្បាប់​នូវសារ​ធាតុញៀនចំនួន០១ក​រណី ដោយធ្វើការឃាត់ខ្លួន​ជនសង្ស័យ១នាក់នៅ​ក្នុងមូលដ្ឋាន​ភូមិអូរ​តាសុខ​ ឃុំពេជ្រចិន្តា ​ស្រុកភ្នំព្រឹក​ ខេត្ត​បាត់ដំបង។

ជនសង្ស័យដែលត្រូវបាន​កម្លាំងផ្នែកជំនាញ ចា​ប់ឃាត់ខ្លួននោះ​មានឈ្មោះប្រាក់ សេងហុង ភេទប្រុស អាយុ២​៣​ឆ្នាំ មានទីលំនៅ ភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួមមាន៖
១-ម្សៅក្រាមព​ណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌សថ្លា សង្ស័យមានសារធាតុញៀនប្រភេទ​មេត​ហ្វេតាមីន​ ម៉ាទឹកកក​ICE ចំនួន០២ថង់ធំ​។
២-ទូរ​ស័ព្ទដៃចំនួន០១គ្រឿង។
៣-ជញ្ជីងសម្រា​ប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង។
៤-ថង់សម្រាប់ច្រក​រំលែកថ្នាំញៀន និងសម្ភា:រសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ​ចំនួន។

ក្រោយធ្វើការសាកសួរស្រាវជ្រាវ បច្ចុប្បន្នកម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលស្រុក បានបញ្ជូន​ជនសង័្សយ និងវត្ថុតាងទៅ​​កាន់ការិយាល័យជំនាញ​នៅ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បី​ចាត់កា​របន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
308 នាក់
ម្សិលមិញ :
2871 នាក់
សប្តាហ៍នេះ :
38694 នាក់
ខែនេះ :
302705 នាក់
3 ខែនេះ :
652763 នាក់
សរុប :
13972567 នាក់