ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្រគល់ប័ណ្ណស​រសើរ និងលិខិត​សរសើរជូនឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែល​មានស្នាដៃល្អ ក្នុងការអនុវ​ត្តគោលនយោបា​ល ”ភូមិ ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ​២០១៩
Mon,06 April 2020 (Time 02:17 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 413នាក់)


ខេត្តកំពត៖នា​ព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២​០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និង​ជាប្រធាន​គណៈបញ្ជា​ការឯកភា​ពរដ្ឋបាលខេត្ត អញ្ជើញប្រគល់ប័ណ្ណ​សរសើរ និងលិខិតសរសើរ ព្រមទាំងថវិកា​រង្វាន់​ជ័យលាភី ជូន​ដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគ​របាលរដ្ឋបាលឃុំ សង្កាត់ ដែលមា​នស្នាដៃ​ល្អក្នុងការអនុវត្ត​គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៩។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត កងកម្លាំងទាំង៣ លោក​នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក អធិការនគរបាល នាយ​ក នាយករងទីចាត់ការ និងអង្គភាព ចំណុះសាលាខេត្ត សរុប៣៨រូប។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ការងារ​សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារ​ណៈមានលក្ខណៈល្អប្រសើរលើគ្រប់ផ្នែក ទាំង​សន្តិ​សុខ​ក្នុងភូមិសាស្ត្រខេត្តកំពត ក៏ដូចជាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
ជាមួយការអនុវត្តភារកិច្ច​ដ៏ចាំបាច់នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ​បានចូលរួម​យ៉ាង​សកម្ម និងសស្រាក់សស្រាំ យកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ចូលរួមរក្សា​បាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភាពសុខដុមរមនាជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋស​ភា រាជរដ្ឋាភិបាល និងភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ដែលបានចូលមកទស្សនា និងសម្រាក​នៅក្នុងខេត្តកំពត។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងសា្ថនការណ៍ប្រទេស​ជាតិរបស់យើង​ដែលកំពុងជួបប្រទះ​នូវបញ្ហាជំងឺកូវីដ ១៩ កងកម្លាំងប្រដាប់អាវុធប្រភេទ ក៏បានចូលរួមយ៉ា​ងសកម្មនៅក្នុងយុទ្ធ​នាការ​បង្ការ និងប្រយុទ្ធប្រឆាំងនិង​ជំងឺដ៏កាចសាហាវនេះ តាមរយៈយុទ្ធនាការផ្សព្វផ្សាយសារជាសម្លេង របស់ក្រសួងសុខា​ភិបាល ស្តីពីវិធានការអនាម័យសុខភាព ការត្រៀមបម្រុង​នូវកន្លែងសម្រាប់ព្យាបា​លអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង និងចូលរួមអនុវត្ត​យ៉ាង​សកម្មរាល់​បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

សូមបញ្ជាក់ថា ក្នុងចំណោមឃុំ សង្កាត់ទាំង៩៣ ក្នុងខេត្តកំពត មានឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៦៩ ទទួលបានជ័យលា​ភីប្រភេទលេខ១ ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចំនួន២៣ ទទួលបានជ័​យលា​ភីប្រភេទលេខ២ និងឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០១ ទទួលបានជ័យលាភី​ប្រភេទ​លេខ៣​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2214 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
41452 នាក់
ខែនេះ :
304034 នាក់
3 ខែនេះ :
668243 នាក់
សរុប :
13971602 នាក់