ប្រតិភូជាន់ខ្ពស់របស់អគ្គអន្តោប្រវេសន៍ អញ្ជើញចុះត្រូតពិនិត្យគោលដៅ កន្លែងត្រូតពិនិត្យចត្តាឡីស័ក និងសំណេះសំណាលជាមួយមន្រ្តីនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីផ្ទុះឡើងនូវជំងឺកូវីដ-១៩(COVID-19) ដែលពិភពលោកកំពុងតែមានការព្រួយបារម្មណ៍ រីឯប្រមុខថ្នាក់ដឹកនាំកម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(COVID-19)។
នាវេលាម៉ោង៧និង៣០នាទីថ្ងៃទី០៣ ខែមេសា ឆ្នំា២០២០ ប្រតិភូជាន់ខ្ពស់របស់អគ្គអន្តោប្រវេសន៍ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ចថារិទ្ឋ អគ្គនាយកអន្តោប្រវេសន៍ អគ្គនាយករង និងលោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី១ អមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកវរសេនីយ៍ទោ ជួន សារី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អញ្ជើញចុះត្រូតពិនិត្យនៅចំណុចគោលដៅក្បាលស្ពាន ច្រកទ្វាអន្តរជាតិ និងកន្លែងត្រូតពិនិត្យមន្រ្តីចត្តាឡីស័ក ព្រមទាំងជួបសំណេះសំណាល សួរសុខទុកជាមួយមន្រ្តីនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ក្នុងឱកាសនោះប្រតិភូជាន់ខ្ពស់របស់អគ្គអន្តោប្រវេសន៍ បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមមាន៖អង្ករចំនួន២តោន ,មីចំនួន២០កេះ,ត្រីខ ចំនួន១៦កេះ និងថវិការចំនួន៥លានរៀលផងដែរ៕