សប្បុរសជន នៅក្រុងប៉ោយប៉ែត នាំយកសម្ភារ:ជាទឹកអាកុល ចែលលាងដៃ ម៉ាស ចែកជូនពលរដ្ឋ ដើម្បីការពារជំងឺផ្លូវដង្ហើមកូវិដ១៩(មានវីឌឺអូរ)
ខេត្តបន្ទាយមានជ័យ៖ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារនូវជំងឺផ្លូវដង្ហើដ៏កាចសាហាវកូវិដ១៩ ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភនោះ អ្នកសាព័ត៌មាន និងសប្បុរសជន នៅក្រុងប៉ោយប៉ែត បានមូលមតិគ្នា ឧបត្ថមខ្លះជាទឹកអាកុល ចែលលាងដៃនិងថវិការ។ចំណែកថវិកាដែលទទួលបានពីសប្បុរជន គឺយកទៅទិញជាសម្ភារ:ដូចជា:ទឹកអាកុល ចែលលាងដៃ ម៉ាស ជាដើម ដើម្បីយកចែកជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតកំពុងស្នាក់ក្នុងផ្ទះ ដោយមិនបានចេញទៅប្រកបមុខរបរទទួលទាន។
ការចែកសម្ភារ:ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចខាងមុខមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សប្បុរសជនដែលបានជួយឧបត្ថមជាថវិកា និងសម្ភារ:រួមមាន៖
១-លោក យស សំរ៉ុង ចាងហ្វាងគេហទំព័រ ភ្នំពេញអភិវឌ្ឍន៍ និងភរិយាចំនួន៤ម៉ឺនរៀល
២-លោក សុខណារិទ្ធ និងភរិយា ចំនួន២០ម៉ឺនរៀល
៣-លោក ចិន្តាផន សិវុទ្ធី និងភរិយា ចំនួន១០ម៉ឺនរៀល
៤-លោក ម៉ៅ សំអុល និងភរិយា ចំនួន៨ម៉ឺនរៀល
៥-លោក ដេវិ ចំនួន៦ម៉ឺនរៀល
៦-លោក ប៊ី ចំនួន១០ម៉ឺនរៀល
៧-លោក ទី និងភរិយា ចំនួន១ម៉ឺនរៀល
៨-លោក យស សារុំ និងភរិយា ចំនួន១ម៉ឺនរៀល
៩-លោក គាត ម៉ាដែន និងភរិយា ចំនួន២ម៉ឺនរៀល
១១-លោក ម៉ូ រ៉ាផាត់ និងភរិយា ចំនួន៤ម៉ឺនរៀល
១២-លោក តុង ហ៊ួរ និងភរិយា ជួយឧបត្ថមទឹកអាកុល ចំនួន៦០លីត
១៣-លោកស្រី ធា រី ជួយឧបត្ថមចែលលាងដៃ ចំនួន៥០ដប។
ជាមួយគ្នានោះដែរអ្នកសារព័ត៌មាន និងសប្បុរសជន បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តតាមការណែនាំរបស់ប្រមុខថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ពិសេសការថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំ ការធ្វើអនាម័យ លាងសម្អាតដៃ ជាប្រចាំ និងត្រូវចេះតាមដានសុខភាព បើមានការសង្ស័យ ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ សូមទាក់ទងទៅលេខ១១៥៕
សូមអញ្ជើញទស្សនានូវវីឌឺអូរ សកម្មភាពចែកសម្ភារ:ជាទឹកអាកុល ចែលលាងដៃ ម៉ាស ចែកជូនពលរដ្ឋ ដែលមានដូចខាងក្រោម៖