ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពលរដ្ឋចំនួន៥៤គ្រួសារ នៅស្រុករំដួលទទួលបានអំ​ណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​មកម្ពុជា
Thu,30 April 2020 (Time 10:44 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 480នាក់)


ខេត្តស្វាយរៀង៖នាព្រឹ​កថ្ងៃព្រហស្បត្តិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​៣០ ខែមេសា ឆ្នាំ ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងទំនា​ក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអ​ធិការកិច្ច អមដំណើរដោយលោក ហែម ពិសិដ្ឋ អភិបា​លរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត អញ្ជើញ​ជួប​សំណេះ​សំណាលនិងនាំយកអំណោយ​មនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋចំនួន៥៤គ្រួសារ នៅឃុំសង្កែ ស្រុករំដួល ខេត្តស្វា​យរៀង។

ពិធីនេះក៏មានការ​អញ្ជើញចូលរួមពីលោកជំទាវប្រធានកិត្តិយស​សាខា ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្ត្រីនៃសា​ខាកាក​បាទក្រហមកម្ពុជាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុករំដួល កងកម្លាំងទាំងបី និង​ក្រុម​ប្រឹក្សាឃុំសង្កែ ។

ថ្លែងក្នុងឱកាសនោះលោកជំទា​វក៏បានមានប្រសាសន៍ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី​សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ​សភា និង សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តី​នឹករលឹក ដែល​ជានិច្ចកាលសម្ដេចតែងតែ​យកចិត្តទុកដាក់គិតគូរចំ​ពោះសុខទុក្ខប្រ​ជាពល​រដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ការចែកជូនអំណោយនាថ្ងៃនេះក៏ជាការបង្ហាញនូវការយក​ចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋគ្រប់រូប​ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោកជំ​ទាវក៏បានអំពាវនាវឲ្យប្រជា​ពលរដ្ឋទាំងអស់ត្រូវ ទី១.ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់គ្រប់ៗក្រុម​គ្រួសារ ក្នុងកា​រចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេ​ចខ្លួន​នោះ​ទេ ​បើទោះ​បីជា​ប្រ​ទេសកម្ពុ​ជាមា​នអ្នកឆ្លងនៅមានកម្រិតតិច ក្រោមការ​អនុវត្តតា​មការណែ​នាំរបស់​ក្រសួង​សុខាភិបាល និងសារាចរណែនាំ និងវិធានការជា​ច្រើនរបស់សម្តេច​តេជោនាយ​ករដ្ឋមន្រ្តី ។
ទី២.យើងទាំងអ​ស់គ្នាត្រូវជំរុញការងារកសិ​កម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអា​ហារដូចជា អង្ករ អំបិល ប្រហុក ត្រី សាច់ ។ល។ ប្រសិ​នបើជំងឺកូវីដ១៩​នេះនៅ​តែអូសបន្លាយ។
ទី៣.ត្រូវចូលរួមទាំងអស់គ្នាក្នុងកា​រគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់ប​ង់អាយុជីវិតនៅលើដងវិថីផងដែរ។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានចែកជូនទាំង៥៤គ្រួសារ នាពេលនេះ​រួមមាន៖ចាស់ជរា២១គ្រួសារ ជនពិការ៣គ្រួសារ និងទីទ័លក្រ៣០គ្រួសារ មកពី៤ឃុំ នៃស្រុករំដួល ក្នុង១គ្រួសារទទួលបាន អង្ករ២៥ គ.ក្រ មី១កេស ត្រីខ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា១ ថវិកាធ្វើដំ​ណើរចំ​នួន​៤ម៉ឺនរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
703 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50458 នាក់
ខែនេះ :
278859 នាក់
3 ខែនេះ :
646344 នាក់
សរុប :
13939429 នាក់