ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ កែន សត្ថា អភិបាលខេត្តកែប ចុះសួរសុខទុក្ខ​ប្រជាការពារចំនួន២៤នាក់ នៅសង្កាត់​អូរក្រសារ
Wed,29 April 2020 (Time 08:00 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 444នាក់)


ខេត្តកែប៖ឯកឧត្តម​ កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋ​បាលខេត្ត​កែប អមដំណើរដោយ​ អភិបាលរងខេត្ត​ គណៈអភិបាលក្រុង និងក្រុមការងារថ្នាក់ខេត្ត នៅរសៀល​ថ្ងៃអង្គារ៍​ ៧កើត ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០​ អ​ញ្ជើ​ញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ​ចំនួន២៤នាក់ ក្នុងចំណោម២ភូមិ របស់​សង្កាត់អូរ​ក្រសារ ក្រុងកែប​។ 

ឆ្លៀតក្នុងឱកាសនោះដែរ​ឯកឧត្តម​កែន សត្ថា អភិបាលខេត្ត​ បានមានប្រសាសន៍ថា​ ទោះបីបងប្អូន​ប្រជាការពារ​ មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី​ ប៉ុន្តែបងប្អូនមានតួនាទីយ៉ាងសំខាន់ក្នុង​ ការការ​ពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​ តាមគោលដៅនិងមូលដ្ឋានរបស់ខ្លួន​ ដោយសហការជា​មួយកងកម្លាំងទាំង៣​និងអាជ្ញាធរពាក់ព័ន្ធ​ មិនតែប៉ុណ្ណោះ​បងប្អូនក៏​ត្រូវចូលរួម​ចំណែកអនុវត្ត និងទប់​ស្កាត់ការ​រីករាលដាល​នៃជំងឺកូវីដ-១៩​ តាមសារអប់រំ​តាមការណែនាំ​ របស់ក្រសួងសុខាភិបាល​ និងរាជរដ្ឋាភិបាល​ ដោយត្រូវមានភាពអនាម័យជាប្រចាំ។  

ក្នុងពិធីសំ​ណេះសំណាលនេះដែរ​ លោកអភិបាលខេត្ត​កែប បានឧបត្ថម្ភជូនបងប្អូនប្រជាការពារ​ក្នុង​ម្នាក់ៗទទួលបាន​ អង្ករ២០គីឡូក្រាម​ សាប៊ូ២ដុំតូច ស្ទីកគ័រអប់រំ​ ក្រម៉ា១ ថវិកាមួយចំនួន​ និងម៉ាស់៥​ប្រអប់ អាល់កុល១០លីត្រ​ ក្នុងមួយភូមិ​ៗ និងសង្កាត់អូរក្រសារ​ ផងដែរ​ សម្រាប់ការងារ​និងតម្រូវការ​ចំបាច់ក្នុងមូលដ្ឋានរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1320 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
51075 នាក់
ខែនេះ :
279476 នាក់
3 ខែនេះ :
646961 នាក់
សរុប :
13940046 នាក់