ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាល​ខេត្តសៀមរាប ចុះពិនិត្យការរុះរើសំណង់ ​ប៉ះពាល់ការដ្ឋាន​សាងសង់ ពង្រីក​ផ្លូវ
Wed,29 April 2020 (Time 07:16 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 434នាក់)


ខេត្តសៀមរាប៖ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប កោតសរសើរដល់​ប្រជាពលរដ្ឋ២គ្រួសារ​មានឈ្មោះ ទៀវ សុខវី និងឈ្មោះ ម៉ៅ សុខលី ស្ថិតនៅភូមិស្ទឹងថ្មី តាមបណ្តោ​យផ្លូវ​ពីកេសរកូល​ ទៅប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ​ ទៅស្តុបឡាប៉េ​ ទល់មុខផ្សារទំ​នើប​ចៅ​សាំងហុក​)​ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានយល់ព្រមឲ្យ​ក្រុមការងារចម្រុះ​រដ្ឋបាល​ខេត្ត រុះរើផ្ទះ និងសំយ៉ាបផ្ទះ​ដែលប៉ះពាល់ដីចំណីផ្លូវដោយស្ម័គ្រចិត្ត ដែល រដ្ឋបាលខេត្ត​សៀមរាប​បាន​ និងកំពុងដំណើរ​ការអនុវត្តគម្រោងសាង​សង់ផ្លូវភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ដោយមានការ​ពង្រីកផ្លូវ​តាមទំហំ​ដែ​លបានកំណត់ដោយ គណៈកម្មការរដ្ឋបាលខេត្ត។នេះគឺ​ជាស​កម្មភាព​ជាគំរូមួយ​ដែលបានចូលរួម​នៅក្នុងសកម្មភាពអភិវឌ្ឍក្រុង​។

ក្នុងនាមអាជ្ញាធ​រខេត្តសៀមរាបសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូល​រួមសហការ​លើ​ការងារអភិវឌ្ឍន៍នានា នៅក្នុងខេត្តសៀមរាបទាំងមូលផងដែរ​។

ឯកឧត្តមមានប្រសាសន៍កោតសើដល់ពលរដ្ឋបែបនេះបានធ្វើឡើង​ ខណៈដែលឯកឧត្តម អញ្ជើញ​ដឹកនាំក្រុម​ការងាររដ្ឋបាលខេត្ត​ ក្រុង​ សង្កាត់ មេភូមិ​ស្ទឹងថ្មី​ ចុះទៅពិនិត្យផ្លូវក​ដប​ ត្រង់​ចំណុច​ផ្លូវ​ភូមិ​ស្ទឹងថ្មី​ ប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ​ ទៅស្តុបឡាប៉េ​ ទល់មុខផ្សារទំនើ​ប​ចៅសាំងហុក​)​ ​
នាថ្ងៃពុធ​ ៨កើត​ ខែពិសាខ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ២០២០​ ​ ដើម្បីពិនិត្យមើល​ផ្ទះ​​ និងសំយ៉ាប​ផ្ទះដែលប៉ះពាល់លើ​ដីចំណីផ្លូវរបស់ប្រ​ជាពលរដ្ឋចំនួនពី​រគ្រួសារ​ដែលបាន​ឯកភាពឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើ​ ដើម្បីពង្រីកផ្លូវឲ្យបានធំទូលាយ​ និងងាយ​ស្រួលក្នុងការធ្វើចរាចរ​ណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាប​ ក៏ដូចជាការ​ចូល​រួមបញ្ជៀសការកកស្ទះចរាចរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
563 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50318 នាក់
ខែនេះ :
278719 នាក់
3 ខែនេះ :
646204 នាក់
សរុប :
13939289 នាក់