ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កាកបាទ​ក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ផ្អាក​ប្រារព្វពិធីអ​បអរសាទរ ខួបលើក​ទី១៥៧ ទិវាពិភព​លោកកា​កបាទក្រហមកម្ពុជា ៨ ឧសភា តែ​នៅធ្វើការកៀរគដើម្បីរកមូល​និ​ធី
Thu,30 April 2020 (Time 01:13 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 463នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានធ្វើការជូនដំណឹងដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង៣​ស្ថាប័ន អាជីវករ​លេខ ០៤៦/២០ កក្រក.ទទ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ របស់កាកបាទក្រហម កម្ពុជា​ស្តីពីការផ្អាកប្រារព្វពិធីអ​បអរសាទរ ខួបលើកទី១៥៧ ទិវាពិភពលោក​កាកបាទក្រហមកម្ពុជា ៨ ឧសភា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការ រាតត្បាតជម្ងឺកូវី​ដ.១៩និង​ដើម្បីឆ្លើយ​តបទៅនិង​ការអំពាវ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​។

គួរបញ្ជាក់ផងដែរថា ពិធីមេទ្ទិញអបអរសាទខួបទី១៥៧ ទិវាពិពភលោកកាកបាទក្រហមនេះ ​ធ្វើជា​រៀងរា​ល់ឆ្នាំតែឆ្នាំនេះ​សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅតែធ្វើ​បន្តការធ្វើនេះ គ្រា​ន់​តែកៀរគដើម្បី​រកមូលនិធី និងស្វាគមន៍កា​រចូលរួមបរិច្ចាកនូវ ថវិកា សម្ភារៈ ដោយស្ម័គ្រចិត្តពីព្រះ​តេជគុណ ឯកឧត្តម លោកជំទាវ មន្ត្រីរាជកា​រនៃស្ថាប័នរដ្ឋ និងវិស័យឯកជន ដូចដែល​ធ្លាប់បាន​ធ្វើកាល​ពីបណ្តាឆ្នាំកន្លងមកតែប៉ុណ្ណោះ។

ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្តបានបញ្ជាក់ថា គេបង្កើតកា​កបាទក្រហមកម្ពុជានេះ ឡើងក្នុង​គោល​បំណ​ងជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយគ្រោះថ្នាក់ធម្មជាតិជាយថាហេតុ។ស​កម្មភាពមនុស្សធម៍ទាំងអ​ស់នេះ គឺបានអនុវត្តដោយប្រតិបត្តិប្រចាំ​ឆ្នាំទៅលើវិស័ស្នូលទាំង៤មានរួម​មា​ន​៖
១-វិស័គ្រប់គ្រង​គ្រោះមហត្តរាយ។
២-​វិស័យសុខាភិបាលនិង ថែទាំងសុខភាពក្នុងសហគមន៍។
៣-វិស័យលើ​កកំពស់ គោលការណ៍គ្រោះមហន្តរាយ និងតំឡៃមនុស្សធម៍និង។
៤-​វិស័យអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តម​បានបញ្ជាក់ទៀតថា សាខាកាកបាទក្រហមខេត្តបាន ផ្តល់មនុស្សធម៍ ជូនដល់ប្រជាពលរដ្ឋ ដល់ជនរង​គ្រោះកន្លងមក ដោយរងគ្រោះមហន្តរាយ ជនងាយរងគ្រោះ​បំផុតសរុប​ចំនួនជាច្រើនរយគ្រួសារ។ក្នុងនោះជួយដល់​ប្រជាពលរដ្ឋ ជួបកាលំបាកក្រីក្រ ទុរគតជនមានជម្ងឺរាំរ៉ៃ ជនពិ​ការ អ្នកលង់ទឹក ឧប្បទេវហេ​តុផ្សេងៗទាំង៩ ក្រុង ស្រុកផងដែរ។

ជាង​នេះទៅទៀត សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ កន្លងមក​បានខិត​ខំជម្រុញ​ចលនាកៀងគរជំនួយសប្បុរសឲ្យបានច្រើនទៀតពេលដែលគ្រោះ​មហន្តរាយកើនឡើង។ក្នុង​នោះ​ឯកឧត្តមអភិបាលខេត្ត​បានលើកឡើងអំពីចំណុចខ្លាំងចំណុចខ្សោយ លើលទ្ធភាព​នៃការគៀងគរ​ជំនួយសប្បុរ​សជនឧបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជា ក្នុងនោះត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោ​បាយ​សរុប ហើយផ្សព្វផ្សាយនិងបញ្ជូនលិខិតអញ្ជើញទៅដល់ដៃ មុខសញ្ញាជាឥស្សរជន មន្ត្រីរាជ​ការ កម្លាំងប្រដាប់អាវុធ និយោជក ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ អ្នកធ្វើការ​ឲ្យរ៉ៃអង្គារ​ដៃគូរ​អភិវឌ្ឍន៍ ផ្នែកឯកជនផ្សេងទៀត ព្រះសង្ឃ គណ:កម្មការ អាចារ្យដើម្បីចូលរួមចំណែក បរិច្ចាគជំ​នួយ​សប្បុរសជាដើម។

ទន្ទឹមនោះដែរឯកឧត្តមបានធ្វើកាកោតសរសើរ ដល់បុគ្គលិកសា​ខាកាកបាទក្រហមខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែង ជួយដល់សង្គមជាតិ ជាច្រើនដូចជាការ ជួយសង់ផ្ទះជួនប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង អំណោយសង្គ្រោះបន្ទាន់ ផ្តល់ទីជំរកជូនដល់ គ្រួសារឈឺធ្ងន់ ចុះសួរសុខទុក្ខដល់ អ្នកកើ​តអេដស៍ កុមារកំព្រា លើកកំពស់សុខភាពមាតា ទារក និងកុមារជាដើម។ឯកឧត្តមបានប្តេជ្ញាចិត្តថា និង​ខិតខំកៀងគរ រកជំនួយពីសប្បុរសឲ្យបានច្រើនដើម្បីយកទៅជួយសង្គ្រោះ ពេលដែ​លគ្រោះមហន្តរាយកើត មានឡើងជាយថាហេតុម្ដងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
955 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50710 នាក់
ខែនេះ :
279111 នាក់
3 ខែនេះ :
646596 នាក់
សរុប :
13939681 នាក់