ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់ខ្លួនស្ត្រីវ័យ៧៤ឆ្នាំ១នាក់ ក្នុងបទល្មើសជា​ក់ស្តែង ពីបទរក្សាទុក ដោយ​ខុសច្បាប់​នូវសារ​ធាតុញៀន
Tue,28 April 2020 (Time 03:23 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 470នាក់)


ខេត្តបាត់ដំបង​៖ដោយក្រោម​ការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខខុន ស្នងការនគ​របាលខេត្តបាត់​ដំបង និងក្រោមកា​រណែនាំរបស់លោក​ឧត្តម​សេនីយ៍ត្រី កុយ ហៀង ស្នងការរង ទទួល​ផែនប្រឆាំងគ្រឿងញៀន កាល​ពីថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹ​ងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣៥នាទីលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិកា​រនគរ​បាលក្រុង​បាត់ដំបង ដឹកនាំ​កម្លាំងជំនាញ​ផ្នែកប្រឆាំងគ្រឿងញៀន សហការកម្លាំ​ងអន្តរាគមន៍ នៃ​អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើកាបង្រ្កាបបទ​ល្មើសជាក់ស្តែង ពីបទរក្សាទុកដោយ​ខុសច្បាប់​នូវសារធាតុញៀន ដោយឃាត់ខ្លួន​ជនសង្ស័យបាន១នាក់ នៅ​ចំណុចក្រុមទី៣០ ភូមិកំពង់​ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនបាននោះមានឈ្មោះ វិន តឿ (ហៅយាយតឿ,យាយសក់ស) ភេទ​ស្រី អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងរ៉ាចង្រុក ស្ថិតនៅក្នុងភូមិកំ​ពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន​៖ថ្នាំញៀនម៉ាទឹកកក(ICE) ចំនួន៤ថង់ ទម្ងន់១៦.៥៨ក្រាម ទាំងសំបកនិង​កូនថង់សំ​រាប់រំលែ​កច្រកថ្នាំញៀនលក់មួយចំនួន។

ក្រោពីឃាត់ខ្លួន​សមត្ថកិច្ចបានកសាងសំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមនិងវត្ថុតាង​ទៅការិយាល័​យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1105 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50860 នាក់
ខែនេះ :
279261 នាក់
3 ខែនេះ :
646746 នាក់
សរុប :
13939831 នាក់