ប្រជាការពារ សង្កាត់កែបចំនួន២១នាក់ ទទួលភាពកក្តៅ និងអំណោយពីអភិបាលខេត្តកែប
ខេត្តកែប៖ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប អមដំណើរដោយ លោកស្រីអភិបាលក្រុងកែប និងក្រុមការងារថ្នាក់ខេត្ត នារសៀលថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាការពារ សង្កាត់កែប ក្រុងកែប ចំនួន២១នាក់ នៅសាលាសង្កាត់កែប ក្រុងកែប ខេត្តកែប។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើនឹងផ្សព្វផ្សាយណែនាំដល់ប្រជាការពារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ តាមគោលដៅ នឹងមូលដ្ឋានរបស់ខ្លួន មិនតែប៉ុណ្ណោះត្រូវចូលរួមចំណែកអនុវត្ត នឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមសារអប់រំនឹងណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម បានផ្ដល់ជូនអំណោយដល់ប្រជាការពារក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សាប៊ូ២ដុំតូច អាកុល ម៉ាស និងថវិកា២០.០០០រៀល៕