ជនសង្ស័យជាស្រ្តីម្នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋ ត្រូវបានរាជអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ៖ជនសង្ស័យមានឈ្មោះ ឃីម សេរីរ័ត្ន ភេទស្រី អាយុ២១ឆ្នាំ ដែលធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៍ក្រហមលាយស ស្លាកលេខ កណ្តាល 1AH-3356 នៅចំណុច មុខបន្ទប់ជួល ផ្លូវ១០៣សង្កាត់ផ្សារដើមស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ម៉ោង២០និង៣០នាទី ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង១០នាទី នៅចំណុច ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យបានយកម៉ូតូនោះ បំរ៉ុងទៅបញ្ចាំ រួចបញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
សូមបញ្ចាក់ផងដែរថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន ហើយរូបគេបានជិះម៉ូតូនោះ ទៅផ្ញើនៅម្តុំផ្សារទួលគោក សង្កាត់ទឹកល្អក់២ បន្ទាប់មករូបគេបានយកម៉ូតូនោះ បំរ៉ុងយកទៅបញ្ចាំ ស្រាប់តែមានកម្លាំងអាវុធហត្ថមកឃាត់ខ្លួនតែម្តង៕