សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង នៅក្នុងសង្កាត់កំពង់ប្រណាក
ខេត្តព្រះវិហារ៖ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅមេរោគអេដស៍សរុបចំនួន១០គ្រួសារ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលត្រូវចែកជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម,មី១កស,ត្រីខ១យួរ,ទឹកស៊ីអីវ១យួរ និងថវិកាមួយចំនួន និងបានផ្តល់ថវិកាជូន ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិចំនួន៧ កងកម្លាំង៥នាក់ ក្នុងម្នាក់ៗចំនួន២០,០០០ រៀលផងដែរ៕