គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តត្បូងឃ្មុំ ហៅកាត់(គ ក ស ក ) បើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣
ខេត្តត្បូងឃ្មុំ៖លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់(គ ក ស ក ) កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងបៀបវារៈចំនួន៤ រួមមាន៖
១.ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តទី៣ របស់ គ ក ស ក ខេត្ត។
២.ពិនិត្យ និងពិភក្សា សេចក្តីព្រាងរបាយការណ៍ត្រីមាសទី១ របស់ គ ក ស ក ខេត្ត។
៣.ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៤.បញ្ហាផ្សេងៗ សេចក្តីជូនដំណឹងរបៀបវារៈ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំ សាមញ្ញលើកទី៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តត្បូងឃ្មុំផងដែរ៕