ចាស់ជរាគ្មានទីពឹង និងជនពិការចំនួន៤៦គ្រួសារ នៅក្នុងស្រុកកោះសូទិន ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយសមាជិក សមាជិកការ គណៈកម្មាធិការសាខា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា និងអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង និងជនពិការចំនួន៤៦គ្រួសារ មកពីឃុំ ពង្រ១១គ្រួសារ និងឃុំល្វេ៣៥គ្រួសារ) នៅក្នុងស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
នាឱកាសនោះផងដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទខេត្តកំពង់ចាម ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងវិធានការ ដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែកសម្រាប់អ្នកបងប្អូនពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស និងការប្រើប្រាស់ម៉ាស ឬក្រមា ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ ដើម្បីការបង្ការ និងទប់ស្កាត់ ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ ១៩ និងជំងឺផ្សេងៗទៀត។
ឯកឧត្តមប្រធានក៏បានស្នើដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តយកចិត្តទុកដាក់ និងបន្តបានផ្សព្វផ្សាយអំពីវិធានការ ការពារ អប់រំអំពីអនាម័យ និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ទៅតាមគោលការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ចំពោះអំណោយដែលបានផ្តល់ជូននាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖អង្ករចំនួន២៥គីឡូក្រាម,ត្រីខ០១យួរ,មី០១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ឃីត០១កញ្ចប់(មុង១ ភួយ០១ សារុង ០១ និងក្រមា០១) សាប៊ូ១ដុំ និងថវិកាចំនួន២០,០០០រៀល។ដោយឡែក គ្រួសារពិការ១គ្រួសារ ឧបត្ថម្ភរម៉ក១គ្រឿងនិងថវិកាចំនួន២លានរៀល។ផ្តល់ថវិការអធិការដ្ឋានស្រុកកោះសូទិនចំនួន១០ លានរៀល ថ្លៃចាក់ដីក្នុងបរិវេណអធិការដ្ឋាន៕