កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រីចំនួន០៤នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន នៅខណ្ឌដូនពេញ
រាជធានីភ្នំពេញ៖ដោយអនុវត្តន៍តាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមស្រីម្នាក់កាលពីវេលាម៉ោង១៤:០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
ក្រោយពីប្រើវិធានការជំនាញយកចម្លើយកម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតភេទស្រី នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៦:០០នាទី ចំណុចផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក០២ ខណ្ឌទួលគោក។វត្ថុតាងដកហូតបានរួមមាន៖
១/ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់ (ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់ )។
២/ ថង់ប្លាស្ទិចសំរាប់ច្រកមួយចំនួន។
៣/ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា កាចុះប្រតិបត្តិការណ៍បង្ក្រាបនេះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប្រតិបត្តិការ៥ម៉ោង(ចាប់ពីម៉ោង១៤:០០ រហូតដល់ម៉ោង១៩:០០នាទីយប់ )ដោយចាប់បានជនសង្ស័យមួយចំនួន ជាមួយថ្នាំញៀន នៅតំបន់R6 ក្តាន់២ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ (អតីតតំបន់បឹងកក់)។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញខណ្ឌប៉ុសិ៍្ត កំពុងសួរចម្លើយ និងបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕