អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការ ក្នុងរចនាសមព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល
ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសមព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល។
នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា កោតសរសើរដល់មន្ត្រីរាជការទូទាំងខេត្តកណ្តាល និងថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់លើគ្រប់វិស័យ។
ក្នុងនោះឯកឧត្តម បានវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការទាំង៦រូប ដែលទទួលការតែងតាំងថ្មី លទ្ធផលដែល លោក លោកស្រី ទទួលបាននាពេលនេះ កើតឡើងចេញពីការខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងគោរពនូវលក្ខណៈសម្បត្តិទាំងបួន របស់មន្ត្រីរាជការស៊ីវិល គឺឆន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
សូមជំរាបដែរថា មន្ត្រីរាជការដែលទើបតែងតាំងថ្មីរួមមាន
១-លោក វិត ធារិទ្ធ ឋានន្តរសក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេសថ្នាក់លេខ៦ (ក ១.៦)នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល។
២-លោក ហេង សុភារិទ្ធិ ឋានន្តរសក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេសថ្នាកលេខ៤ (ក២.៤)នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយខណ្ឌជលផលកណ្តាល។
៣-លោកស្រី សាត គន្ធា ឋានន្តរសក្ត័ មន្តី្របច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ ១ (ក ៣.១)នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យកសិឧស្សាហកម្ម។
៤-លោក រី វិភាវី ឋានន្តរសក្ត័ មន្តី្របច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ ៣ (ក ២.៣))នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល។
៥-លោក សុក សឿង មន្ត្រីបច្ចេកទេសបឋមថ្នាក់លេខ៨ (គ៨)នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនិប្រធានការិយាល័យគ្រឿងយន្ត កសិកម្ម។
៦-លោកកាយ វណ្ណារ៉ា ឋនន្តរសក្ត័ មន្ត្រីបច្ចេកទេសបឋម ថ្នកា់លេខ៧ (គ.៧)នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យក្សេត្យសាស្ត្រ និងផលិតភាពកសិកម្ម។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹក ដល់មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី
១-បន្តគោរពអោយបាននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត។
២-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ចេះសហការគ្នាក្នុងពេលបំពេញការងារ ដើម្បីសំរេចបាននូវលទ្ធផលការងារជូនអង្គភាពរបស់ខ្លួន ជូនរដ្ឋបាលខេត្ត និងប្រជាជនរបស់យើង។
៣-បន្តពង្រឹងអោយបាននូវលក្ខណៈសម្បិត្តិទាំងបួនរបស់មន្ត្រីរាជការស៊ីវិល ឆន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវះ និងវប្បធម៌សាធារណៈ។
៤-ប្រកាន់អោយបានខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល វះកាត់ ។
៥-ខិតខំពង្រឹងសមត្ថភាពពាក់ព័ន្ធនិងការងារជំនាញ ដែលខ្លួនទទួលបន្ទុក ព្រមទាំងបន្តរៀនសូត្រស្វែងរកចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេសចំណេះដឹងផ្នែកភាសា និងផ្នែកព័ត៌មានវិទ្យា ដើម្បីអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តនៃស្ថានភាពសង្គម៕