ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងនគរបាលស្រុកស្អាង ចាប់​ឃាត់ខ្លួនអ្នកលួច​ដាំកញ្ឆា​ចំនួន២នាក់ បន្ទាប់​ពីទទួលបាន នូវសេ ចក្តីរាយ​ការពីពលរដ្ឋ
Tue,21 April 2020 (Time 06:22 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 456នាក់)


ខេត្តកណ្តាល៖បន្ទាប់​ពីទទួលបាននូវសេចក្តីរាយ​ការពីពលរដ្ឋថា មាន​អ្នកលួចដាំកញ្ឆា នៅចំណុច​ចុងព្រែក​យូហ៊ឹង ស្ថិតនៅភូមិពោ​ធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពី​វេលាម៉ោង​០៨និង៣០នាទីនៅថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្ដិ៍ត្រើយស្លា សហការជា​មួយកម្លាំ​ងអធិការដ្ឋានន​គរបាល​ស្រុកស្អាង ចុះដល់កន្លែង​កើតហេតុ ឃើញឈ្មោះ ឌឿ ឡេង និងឈ្មោះ ហេង ហុកសេង នៅក្នុង​ចំការត្រាវ ដែលមានដាំដុះកញ្ឆា កញ្ឆុង នៅក្នុងចំការត្រាវ របស់ខ្លួនបន្ទាប់​មកបាន​ធ្វើកា​រនាំខ្លួន​ជនសង្ស័យ​មកប៉ុស្តិ៍ដើម្បីសាកសួរ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​ទាំង២នាក់ដែលត្រូវឃាត់ខ្លួន
១/ ឈ្មោះ ហេង ហុកសេង ​ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តក​ណ្តាល មុខរបរ កសិករ(ឃាត់ខ្លួន)។
២/ ឈ្មោះ ឌឿ ឡេង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត​កណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។

សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតបានរួមមាន៖
១/កញ្ឆា កញ្ឆុងចំនួន១៧ដើម ជារបស់ឈ្មោះហេង ហុកសេង។
២/កញ្ឆា កញ្ឆុងចំនួន៩៨ដើម ជារបស់ឈ្មោះឌឿ ឡេង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានសារភាពថា ខ្លួនបានដាំដុះកញ្ឆា កញ្ឆុង នៅក្នុងចំការត្រា​វពិតប្រាដកមែន។បច្ចុប្បន្នជនសង្ស័យ ត្រូវ​បានឃាត់ខ្លួន នៅអធិការដ្ឋាននគ​របាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្ដតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4448 នាក់
ម្សិលមិញ :
3660 នាក់
សប្តាហ៍នេះ :
78740 នាក់
ខែនេះ :
281334 នាក់
3 ខែនេះ :
633328 នាក់
សរុប :
13886725 នាក់