ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដឹកនាំសមាជិក ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋកំពុងដាក់ឱ្យរស់នៅ ដោយឡែកចំនួន០៩នាក់ នៅស្រុកមេសាង
ខេត្តព្រៃវែង៖ពលរដ្ឋកំពុងដាក់ឱ្យរស់នៅដោយឡែកចំនួន០៩នាក់ នៅឃុំព្រៃរំដេង ស្រុកមេសាង ទទួលបានភាពកក្តៅនិងទទួលបាននូវអំណោយជាគ្រឿងឧបភោគបរិភោគ ពីឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។
គ្រឿងឧបភោគបរិភោគដែលឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក នាំយកមកចែកជូនពលរដ្ឋចំនួន០៩នាក់ នៅស្រុកមេសាងនោះក្នុង១នាក់ទទួលបាននូវ អង្ករចំនួន៣០គីឡូ,មី១កេះ,ថ្នាំបន្តក់ភ្នែក១ដុំ,សាប៊ូ១ដុំ និងថវិកាចំនួន១០០.០០០៛ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានណែនាំ និងផ្ដាំផ្ញើដល់បងប្អូនឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការលាងសម្អាតដៃ និងសាប៊ូឱ្យបានញឹកញាប់ ការរស់នៅស្អាត និងត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីការពារជម្ងឺឆ្លងដ៏សាហាវនេះ។
ជាងនេះទៅទៀតឯកឧត្ដមប្រធានបានឧបត្ថម្ភ អាកុលចំនួន២០លីត្រ,ម៉ាស០៥ប្រអប់,សាប៊ូ១០ដុំ ជូនដល់រដ្ឋបាលឃុំព្រៃរំដេងផងដែរ ដើម្បីប្រើប្រាស់ ទប់ស្កាត់ និងបង្ការជម្ងឺ Covid -19ដ៏សាហាវនេះដែលពិភពលោកកំពុងតែមានការព្រួយបារម្មណ៍៕