ក្រសួងអប់រំ ប្រកាសព័ត៌មានស្តីពីកាពង្រៀនពីចម្ងាយ តាមវិទ្យុផ្សាយសម្លេង ដល់កុមារថ្នាក់មតេយ្យដល់ថ្នាក់ទី៣
រាជធានីភ្នំពេញ៖ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ និងដើម្បីផ្តល់ឱកាសជូនដល់កុមារ សិស្សានុសិស្សជនជាតិដើមភាគតិច ដែលរៀនកម្មវិធីអប់រំពហុភាសាកម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាពីថ្នាក់ទី១ ដល់ទី៣ ទទួលបានការអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការផ្សាយផ្ទាល់នូវការបង្រៀនកម្មវិធីអប់រំពហុភាសាតាមស្ថានីយ៍វិទ្យុផ្សាយសម្លេងរបស់ខេត្តរតនគិរី និងមណ្ឌលគិរី។
ការផ្សាយផ្ទាល់តាមស្ថានីយ៍វិទ្យុផ្សាយសម្លេងក្នុងខេត្ត មានរយៈពេល០៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០សម្រាប់ កម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាពីថ្នាក់ទី១ ដល់ទី៣ របស់កម្មវិធីអប់រំ ពហុភាសាជាភាសាទំពួន និងគ្រឹងក្នុងខេត្តរតនគីរី និងភាសាព្នងក្នុងខេត្តមណ្ឌលគីរី៕
ព័ត៌មានលម្អិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡាដែលមានដូចខាងក្រោម៖