ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ល្បែងសុីសងភ្នាល់ចាក់បាល់តាមប្រព័ន្ធអនឡាញក្បែស្តង់ជ្រូកនៅតែបន្ត សមកិច្ចពាក់ព័ន្ធមិនបង្កាបសង្ស័យខ្លាចបាត់ចំណូលទើបមិនហ៊ានប៉ះ
Tue,21 April 2020 (Time 03:20 PM)
ដោយ ៖ ហោ ម៉េងសាន (ចំនួនអ្នកអាន: 529នាក់)


ក្រុងប៉ោយប៉ែត៖ ល្បែងសុីសងភ្នាល់ចាក់បាល់តាមប្រព័ន្ធ (អនឡាញ) ដុះស្លែគ្មានច្បាប់មួយកន្លែងនៅក្រុងប៉ោយប៉ែត បើកលេងយ៉ាងអនាធិបតេយ្យប៉ុន្តែលោក គាត់ ហ៊ុល អភិបាលក្រុង កងរាជអាវុធហត្ថមូលដ្ឋានក្រុង និងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនមានចំណាត់ការទប់ស្កាត់ បង្ការ បង្ក្រាប សោះ ឬមួយខ្លាចបាត់ប្រភពចំណូល.? ល្បែងនេះបើតាមការសង្កេតឃើញមានបើកលេងចាក់(ភ្នាល់បាល់) តាមប្រព័ន្ធអនឡាញបើកលេងបានដោយរលូន។

គួរំលឹកផងដែរថា៖ ទោះបីជាមានសារចរាចរណ៍ណែនាំពីរាជរដ្ឋាភិបាលកម្ពុជា អោយបិទក៏ដោយតែឡែកនៅទីតាំងមួយនេះនៅតែបន្ត ( ទល់មុខស្តង់ជ្រូក ស្តិតនៅភូមិប៉ាលេល័យ ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ) ប្រតាមភពពីប្រជាពលរដ្ធរស់នៅក្បែនោះអោយសារព័ត៌មានយើងដឹងថា៖ បនល្បែងមួយនេះគឺភ្នាល់ចាក់បាល់ទាត់តាមប្រព័ន្ធអនឡាញ នៅតែអាចបើកលេងបានដោយមិនរំខានដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្រុងប៉ោយប៉ែត ឡើយហើយនៅតែរក្សាភាពស្ងៀមស្ងាត់បានដ៏ដែរ។

បើយោងប្រភពគ្រប់មជ្ឈដ្ឋានរស់នៅក្រុងប៉ោយប៉ែត បាននាំគ្នារិះគន់យ៉ាងចាស់ដៃនៅតាមហាងកាហ្វេថា ៖ ឃើញតែសមត្ថកិច្ចជំនាញពាក់ព័ន្ធ បង្ក្រាបតែអំពើចោរកម្ម មានដូចជា (លួច,ឆក់ប្លន់,គាស់ផ្ទះ,ជក់ថ្នាំញៀន) បង្ក្រាបបានស្ទើរាល់ថ្ងៃ។ ប្រភពអ្នករិះគន់បន្តថា៖ ងាកមកវិញ កត្តាដែលសំខាន់ ជាពិសេស ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ មិនដែលឃើញមាន អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធក្រុងប៉ោយប៉ែត ចុះបង្ក្រាបទេ តើឯណាទៅភូមិឃុំមានសុវត្ថិភាព៩ចំនុច បើបនល្បែងបើកលេងយ៉ាងដូច្នេះនោះ។

ប្រភពក្រុមអ្នករិះគន់ដ៏ដែលបន្ថែមថា៖ ឬមួយអស់លោកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់ទុកប្រសាសន៍ និង បទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អត់មានប្រសិទ្ធភាព ឬ ម្តេចក៏អស់លោកមិនបង្កាបបណ្តែតបណ្ដោយអោយចំនុចទី៥ កើតមានឡើងរាប់ឆ្នាំបែបនេះ។ មតិប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសងនៅក្រុងប៉ោយប៉ែត បន្តថា៖ តើឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជ្រួតជ្រាបរឿងករណីខាងលើដែរឬទេ.? ឬមួយឯកឧត្តម បានដឹងហើយ ឬ ធ្វើជាមិនដឹង ឬ មួយក៏ឯកឧត្តម ទុកបណ្តែតបណ្ដោយ អោយល្បែងស៊ីសងមួយនេះ(អនឡាញ) នៅតែដំណើរការ។

ទោះជាយ៉ាងប្រជាពលរដ្ធសង្ឃឹមថា៖ ឯកឧត្តម អ៊ុំ រាត្រី ដាក់ការស៊ើបអង្កេតទៅលើ អាជ្ញាធរមូលដ្ឋានក្រុង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបីស្ថាប័ន ក្រោមឱវាទរបស់ឯកឧត្តម អោយបានស៊ីជម្រៅ ក្នុងរឿងមិនបង្ក្រាបបនល្បែងស៊ីសងនេះផងទាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13107 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
54092 នាក់
ខែនេះ :
254816 នាក់
3 ខែនេះ :
691828 នាក់
សរុប :
15525760 នាក់