អភិបាលខេត្តកែប ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាការពារចំនួន៥៧នាក់ នៅស្រុកដំណាក់ចង្អើរ
ខេត្តកំពត៖ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប អមដំណើរដោយ លោក អ៊ឹង ឆាយ អភិបាលរងខេត្តនឹងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអង្កោល និងក្រុមការងារ កាលពីរសៀលថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាការពារចំនួន៥៧នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
នាឱកាសនោះឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាការពារភូមិ ទាំងអស់ ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិឃុំ ដែលបងប្អូនរស់នៅ និងរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ដើម្បីការពារឆ្លងពីជំងឺកូវីដ១៩ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាងៗខ្លួន។
ក្នុងនោះឯកឧត្ដមអភិបាលខេត្ត បាននាំយកនូវអំណោយមួយចំនួនចែកជូនប្រជាការពារចំនួន៥៧នាក់រួមមាន៖អង្ករចំនួន១,២០០គីឡូ ក្រាម,សាប៊ូ៣០០ដុំតូច,អាកុល២០ប៊ីដុង ស្មើ២០០លីត្រ,ម៉ាស២០ដុំ,ស្ទីគ័រ១០០០,ជីឡាវ២០,ដបបាញ់អាកុល២០ និងថវិកាមួយចំនួន៕