ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនជនចាស់​ជរាជួបការលំបាកចំនួន៤០គ្រួសារ នៅ​ស្រុកសណ្ដាន់
Sat,18 April 2020 (Time 04:49 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 389នាក់)


ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋខ្វះខាត ចាស់ជរា ជួបការលំបាក រស់នៅក្នុងឃុំមានជ័​យ ស្រុកសណ្ដាន់ ខេត្តកំព​ង់ធំ ចំនួន៤​០គ្រួសារ ទទួលអំណោយពី​ឯ​កឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសា​ខា​កាក​បាទ ក្រហមកម្ពុជាខេត្តកំពង់ធំ ដែលជាអំណោយរបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហ​មកម្ពុជា កាលពី​ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

​អំណោយដែលត្រូវចែកជូ​ននោះក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម,ម៉ុង១,ភួយ១,សា​រុង១,ក្រមា១,ត្រីខ១យួរ,មី១កេស,សាប៊ូ១ដុំ និងច្រា​ស១ផងដែរ។

នាឱកាសនោះឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិ​ការសាខាកាក​បាទ ក្រហមកម្ពុជាខេត្តកំពង់ធំ បានពាំ​នាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹក​រលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខប្រ​ជាពល​រដ្ឋ និងមិនទុកឱ្យ​ប្រជាពលរដ្ឋរបស់យើង ណាម្នាក់​អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើ​យ៉ាងណាជួយ ប្រជាពល​រដ្ឋឱ្យទាន់ពេលវេលា ចំពោះ​ប្រជាពលរដ្ឋក្រីក្រ ជន​ចាស់ជរា ជនពិការភាព ដែលមាន​ទុក្ខលំបាក ជនងាយរ​ងគ្រោះ ជនរងគ្រោះ ដោយគ្រោះម​ហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជ​សាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។

ជាងនេះទៅទៀតឯកឧត្តមសុខ លូ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំ​យកចិត្តទុក​ដាក់ថែរក្សា​សុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាង ពីជំងឺនា​នា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខា​ភិបាលឲ្យបានត្រឹមត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5867 នាក់
ម្សិលមិញ :
3660 នាក់
សប្តាហ៍នេះ :
80159 នាក់
ខែនេះ :
282753 នាក់
3 ខែនេះ :
634747 នាក់
សរុប :
13888144 នាក់