ឃាត់ខ្លួនក្មេងទំនើងចំនួន១៥នាក់ រួមនិងវត្ថុតាងមួយចំនួន បន្ទាប់ពីអុកឡុក នៅក្នុងអាហារដ្ឋានមួយកន្លែង
ខេត្តពោធិសាត់៖ក្រុមក្មេងទំនើងចំនួន១៥នាក់ រួមនិងវត្ថុតាងមួយចំនួនរួមមានៈម៉ូតូចំនួន៩គ្រឿង,ដាវសាំមូរ៉ៃចំនួន៣ដើម,ជំពាមកៅស៊ូចំនួន៣ និងគ្រាប់ឃ្លីសម្រាប់បាញ់ជំពាមកៅស៊ូចំនូន៣៨គ្រាប់ ត្រូវបានកម្លាំងនគរបាលក្រុងពោធិសាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៨និង៤០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ យកមកកាន់អធិការនគរបាលក្រុងពោធិសាត់ ខណៈដែលក្មេងទំនើងទាំងនោះ កំពុងបង្កការអុកឡុក នៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់ ដែលបានបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
សមត្ថកិច្ចបានឱ្យដឹងថា ទាំង១៥នាក់ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖
១-ឈ្មោះ គង់ គី ភេទប្រុស អាយុ២១ឆ្នាំ។
២-ឈ្មោះ អ៊ុ ឆែម ភេទប្រុស អាយុ២៣ឆ្នាំ។
៣-ឈ្មោះ ញិល ផែន ភេទប្រុស អាយុ២៥ឆ្នាំ។
៤-ឈ្មោះ ខេង អ៊ីង ភេទប្រុស អាយុ២០ឆ្នាំ។
៥-ឈ្មោះ ហយ ហៀក ភេទប្រុស អាយុ២០ឆ្នាំ។
៦-ឈ្មោះ ស៊ី ស៊ឺ ភេទប្រុស អាយុ២០ឆ្នាំ។
៧-ឈ្មោះ ន នីន ភេទប្រុស អាយុ២០ឆ្នាំ។
៨-ឈ្មោះ ផង ម៉ី ភេទប្រុស អាយុ២៣ឆ្នាំ។
៩-ឈ្មោះ យួក យុស ភេទប្រុស អាយុ២០ឆ្នាំ។
១០-ឈ្មោះ យ៉ុន យ៉ា ភេទប្រុស អាយុ២០ឆ្នាំ។
១១-ឈ្មោះ ឆុន ឃីន ភេទប្រុស អាយុ១៩ឆ្នាំ។
១២-ឈ្មោះ គង គន ភេទប្រុស អាយុ១៨ឆ្នាំ។
១៣-ឈ្មោះសុង ស៊ី ភេទប្រុស អាយុ១៨ឆ្នាំ។
១៤-ឈ្មោះ ឃិន វ៉ិត ភេទប្រុស អាយុ២០ឆ្នាំនិង។
១៥-ឈ្មោះ គឹម កេង ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង១៥នាក់ រស់នៅក្នុងភូមិក្តីស្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់។
ក្មេងទំនើងទាំង១៥នាក់ រួមនឹងវត្ថុតាង ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕