ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំបូកស​រុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត ពិសេសការអនុវត្តបទបញ្ជាលេខ០២បប របស់រាជរដ្ឋាភិបាល
Fri,17 April 2020 (Time 09:51 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 540នាក់)


ខេត្តកណ្តាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី​ក្នុងកិច្ច​ប្រជុំ​ផ្សព្វផ្សាយពីរបាយការណ៍ និងលិខិតបទដ្ឋានគតិយុត្តិថ្មីៗ របស់រាជរដ្ឋាភិបាល និង ក្រសួងសុ​ខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រុមការងារខេត្ត និងអាជ្ញាធរពា​ក់ព័ន្ធ​បានខិតខំប្រឹងប្រែងអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុតកន្លងមក។

កិច្ចប្រជុំនេះបាន​ធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំ​ណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាព​ជំនាញ​ពាក់ព័ន្ធ ដោយបានធ្វើការ។ 

នាឱកាសនោះឯកឧត្តម បានស្នើដល់ លោក អភិបាលស្រុក ក្រុង ទាំងអស់ ពិសេសមន្ទីរការងារ​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ត្រូវយកចិត្តទុកខ្ពស់ ចំពោះកម្មករ-កម្មការិនីមួយចំនួនតូច ដែលមិនគោរព​តាមបទបញ្ជារបស់រាជរដ្ឋាភិបាល គឺត្រូវចាត់វិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ជាចាំបាច់លើ​ពួក​គាត់ពេលដែលពួកគាត់វិលត្រឡប់មកបម្រើការងារវិញ ក្រោយពីបានឈប់សម្រាក និងធ្វើដំណើ​ទៅ​ស្រុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរកន្លងទៅ។

ការមានវិធាន​ការបែបនេះ គឺយើងបានអនុវត្តតាមខ្លឹមសារណែនាំនៃលិខិតលេខ ០១៣/២០ កប/​សជ​ណ.ខល និងលិខិតលេខ០៦៦ សខល របស់ក្រសួងសុខាភិបាល ស្តីពីការចាត់​វិធានការចត្តា​ឡីស័ករយៈពេល១៤ថ្ងៃ លើកម្មករ-កម្មការនី ដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តមបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធពិសេស មន្ទីរការងារ និងមន្ទីរសុខាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យតាមដានសុខភាពពួកគាត់ឱ្យបានជាប់ជាប្រចាំ។

ក្នុងនោះឯកឧត្ដមអភិបាល បានថ្លែងអំណរគុណដល់ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តក​ណ្ដាល ដែលចូលរួមជួយដោះស្រាយផលប៉ះពាល់ជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពល​រដែលមាន​ជីវភាពក្រីក្រ គឺក្រុមការងារបានចុះដល់លំនៅឋានតែម្តង ព្រមទាំងបានកោតសរសើ​រចំពោះលទ្ធ​ផល​ការងារ របស់គណៈកម្មការខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងយុទ្ធនាការដ៏ក្តៅគគុកនេះ គឺមានន័យ​ថា​យើងបាននាំគ្នាសហការក្នុងការទប់ស្កាត់បានទាន់ពេលវេលា ដោយបានចុះអប់រំណែ​នាំដល់បង​ប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ មានការផ្សព្វផ្សាយតាម​ឧបករណ៍សម្លេងនៅតាមគោលដៅសំខាន់ៗ និងការចែកចាយខិតបណ្ណផងដែរ។

ឯកឧត្ដបានមបន្តទៀតថា ក្នុងខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ-១៩ តែ០២នាក់ប៉ុន្នោះ ដោយមាន​ការ​យក​ចិត្តទុកដាក់ពីក្រុមការងារខេត្ត និងក្រុមគ្រូពេទ្យជំនាញ បានព្យាបាល ពួកគាត់ទាំង២នាក់ រហូតបានជាសះស្បើយព្រមទាំងបានវិលត្រលប់ទៅរស់នៅជួបជុំក្រុមគ្រួសារវិញ ចំណែកឯប្រជា​ពលរដ្ឋដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ និងអ្នកជំងឺកូវីដ-១៩ នេះ ក្រុមគ្រូពេទ្យបានដាក់ពួក​គាត់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងបន្តតាមដានជាប់ជាប្រចាំ រហូតមកដល់ពេលនេះ ជាលទ្ធផលពួកគាត់មិនបានឆ្លងបន្តឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13047 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
54032 នាក់
ខែនេះ :
254756 នាក់
3 ខែនេះ :
691768 នាក់
សរុប :
15525700 នាក់